រថយន្ត Chevrolet Silverado ស៊េរីថ្មី ឆ្នាំ២០១៤ គឺជាប្រភេទរថយន្តមួយ ដែលធ្លាប់មានឈ្មោះល្បីក្នុងព្រះរាជាណាចក្រកម្ពុជា និងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ នៅក្នុងត្រកូលអ្នកមាន។
បច្ចុប្បន្ន រថយន្ត Chevrolet Silverado នេះ បាត់ឈ្មោះមួយរយៈពេល ដ៏វែង ដោយសារតែទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន បាននាំចូលនូវរថយន្តថ្មីៗ ទំនើបជាច្រើនប្រភេទដែលធ្វើឱ្យអតិថិជនបែរជាងាក់មុខផ្លាស់ប្តូរ និងសាកល្បងប្រើជាមួយនឹងថ្មីៗ ទាំងនោះវិញ។
ពេលនេះក្រុមហ៊ុនបានចេញនូវម៉ូដរថយន្ត Chevrolet Silverado ស៊េរីថ្មីឆ្នាំ២០១៤ ដែលមានរូបរាងខាងក្រៅប្រហាក់ប្រហែលនឹងស៊េរីចាស់ដែរ។ ប៉ុន្តែ បានផ្លាស់ប្តូរ និង បំពាក់នូវឧបករណ៍ទំនើបៗ ជាងមុន នៅក្នុង ដូចជា៖ មានទម្ងន់ស្រាលជាងមុន មានម៉ាស៊ីន ៦ ស៊ីសំាងតិចជាងមុន ៤,៣លីត្រ និងមានបំពាក់ Window touch Screen ទំហំ ៨អ៊ីង នៅខាងក្នុង និងមានតំលៃ ៣៣,២១០ដុល្លារ នៅអាមេរិក៕
សូមទស្សនា រូបភាព ខាងក្រោម!!!



ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ topspeed