នៅប្រទេសចិន កាលពីពេលថ្មីៗនេះ Gan Lulu បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលដែលនាង ថ្លែងថា ខ្លួនជាអ្នករងគ្រោះ។

Gan Lulu មានប្រតិកម្មយ៉ាងខ្លាំង និងស្រែកថាខ្លួនជាអ្នករងគ្រោះ ចំពោះការរិះគន់នានាដែលទាក់ទឹននឹងព័ត៌មានមួយដែលថា នាងជាស្រីលក់ខ្លួន។ Gan Lulu និយាយថា ៖ អ្នករាល់គ្នាគិតថា ខ្ញុំគឺជាស្រីខូចលំដាប់ខ្ពស់ នៅពេលដែលខ្ញុំបានបញ្ចេញភាពសិចស៊ីជាបន្ដបន្ទាប់ ហើយមានអ្នកខ្លះថែមទាំង ដាក់តម្លៃខ្លួនចំពោះខ្ញុំទៀតផង។ យើងខ្ញុំ ជាអ្នកសិល្បៈ គឺសុទ្ធតែជាអ្នករងគ្រោះនៃការបញ្ចេញពាក្យចចាមអារ៉ាមដ៏ថោកទាបនេះ។

/

Gan Lulu​ បន្ថែមថា ៖ ដើម្បីទទួលបានប្រាក់ តាមរយៈភាពសិចស៊ី ខ្ញុំមិនចាំបាច់គេងជាមួយនឹងអ្នកណានោះទេ។ ការរកបានប្រាក់ដោយសារការគេងជាមួយអ្នកណានោះ គឺជារឿងដ៏គួរអោយអាមាសបំផុត និងមិនស្របច្បាប់។ ខ្ញុំត្រូវការអាពាហ៍ពិពាហ៍ និងក្លាយជាអ្នកមានដោយសារស្វាមី គឺមិនមែនដោយសារការលក់ខ្លួននោះឡើយ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ k14