ប្លែកៗ ៖ មានមនុស្សប្រមាណជាង ១,២២១ នាក់ ដែលនៅក្នុងនោះរួមមានបុគ្គលិក ក៏ដូចជាក្រុមគ្រួសារផ្ទាល់ នៃសហគ្រាសផលិតរថយន្ត SRG Global Liria បានប្រមូលផ្តុំគ្នាក្នុងឧកាសពិធីជប់លៀង ដើម្បីជាការអបអរសាទរ ពីការខិតខំប្រឹងប្រែងបំពេញការងារ នាពេលកន្លងមក។

ហើយអ្វីដែលរឹតតែអស្ចារ្យនោះ គឺថា នៅក្នុងឧកាសនៃពិធីជប់លៀងដ៏ឱឡារិកនោះគេឃើញមានបុគ្គលទាំងអស់ ដែលទៅបានចូលរួមនោះ បាននាំគ្នាយកម្រាមដៃទង្គិចគ្នា ធ្វើជាសូរសំលេង ( finger clicking ) ព្រមៗគ្នា ខណៈពេលដែលការធ្វើបែបនេះ ក៏បានក្លាយជាបេក្ខភាពថ្មីនៅក្នុងការបំបែកឯតទគ្គកម្មពិភពលោក។
គួររំឭកផងដែរថា បេក្ខភាពដែលជាស្នាដៃថ្មី នៅក្នងការបំបែកឯតទគ្គកម្មពិភពលោកលើកនេះនោះ ត្រូវបានរកអោយឃើញថា បានកើតឡើងនៅឯប្រទេសអេស៉្បាញ។ ជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះយ៉ាងណា តាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ guinnessworldrecords