ទេសភាពនៅភាគខាងជើងតំបន់ស្កត់លែន គឺជាតំបន់ភ្នំដែលស្រស់បំព្រងបំផុត។ តំបន់នោះមានឈ្មោះថា តំបន់ភ្នំ Geopark។ ផ្លូវទៅទស្សនា គឺពិតជាមានភាពងាយស្រួល អមជាមួយនឹងវាលខ្សាច់ល្វឹងល្វើយ ទិដ្ឋភាពព្រៃដាច់ស្រយាល ការនេសាទត្រី និងប្រាសាទបុរាណល្បីល្បាញមួយ។

នៅពេលកំពុងធ្វើតំណើរ គេអាចឃើញមានសត្វឥន្ទី្រហោះហើរលើមាត់សមុត្រ ផ្ទះអ្នកភូមិជាច្រើនដែលនៅតាមឆ្នេរសមុត្រ និងខ្យល់ឱកាសដ៏បរិសុទ្ធ។    មានតំបន់ដែលអាចនេសាទត្រីបានឈ្មោះថា Ullapool ដែលមានចំងាយ ៦៨ ម៉ាល ពីតំបន់នេះ។

នៅពេលដល់តំបន់ភ្នំនេះមាន សណ្ឋាគារ និងភោជនីយដ្ឋាន ជាច្រើនទៀតសំរាប់ទទួលភ្ញៀវទេសចរ ដែលមកលេងកំសាន្ត។ នៅទីនោះដែរក៏មានមានកន្លែងទទួលទានអាហារពេលល្ងាចឈ្មោះ Cocoa Mountain ដែលមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវ    កាហ្វេសូកូឡាក្តៅៗ ទឹកដូង  ទឹកក្រូចឆ្មា    និងការសំរាកសំរាប់ត្រៀមខ្លួនដើរកំសាន្តមើលទេសភាពដ៏មនោរម្យនៅតំបន់ Geopark នេះផងដែរ៕

width=456

width=456

 

ដោយ៖ រិនដូ

ប្រភព៖ .bbc.