កាលពីប៉ុន្មានថ្ងៃមុន យើងទើបតែបានឃើញ រូបភាពចចាមអារាម ៤សន្លឹកស្តីពី Galaxy Note 3 ។ កាលពីថ្ងៃម្សិលមិញនេះ មានលេចចេញរូបភាពមួយសន្លឹកទៀត របស់ Note 3 ដែលរូបភាពចចាមអារាមនេះ គឺលេចចេញពីប្រទេសវៀតណាម។

រូបភាពថ្មីនេះ ត្រូវបាន GforGames បង្ហោះឡើង។ ក្នុងរូបភាព យើងឃើញ Galaxy Note 3ស្ថិតនៅកណ្តាលគេ ដែលអមសងខាងដោយ Nokia 1280 (ឆ្វេង) និង ទូរស័ព្ទចម្លែកមួយទៀត (ស្តាំ)។

ទាំងរូបភាពដែលចចាមអរាមកាលពីម្សិលមិញ និងរូបភាព ៤សន្លឹក ដែលលេចចេញ កាលពីបីបួនថ្ងៃមុន សុទ្ធតែបង្ហាញឲ្យឃើញថា Note 3 មានគែមរាងជ្រុងៗ ខុសពីការរចនាម៉ូតរបស់Galaxy S4 និង Galaxy Mega។

/

តាមរយះរូបភាពនេះ លទ្ធភាពច្រើន ព័ត៌មានចចាមអារាមដែលនិយាយថា Note 3 មានអេក្រង់ទំហំ 5.99 inch អាចជាការពិត៕

ដោយ៖ សិលាប្រភព៖ VReview