រឿងចំលែកៗ បានកើតឡើងមកលើក្រុម One Direction សារជាថ្មីម្តងទៀតហើយ ក្នុងពេលសំដែង Concert Tour របស់ខ្លួន ។
កាលពីសប្តាហ៍មុន ក្រុមចំរៀង One Direction បានទៅសំដែង Tour Concert ដែលមានឈ្មោះថា Take Me Home នៅរដ្ឋ Utah សហរដ្ឋអាមេរិច ។ ពេលដែលក្រុម One Direction កំពុងច្រៀងសំដែងបទ Moments នៅលើបន្ទះដែក ដែលគេបានយោងទៅខ្ពស់នោះ One Direction បានជួបរឿងមួយដ៏ហួសចិត្ត ។ រឿងនោះគឺ ទស្សនិកជនមួយចំនួន បានគប់ស្បែកជើង ឡើងទៅលើនោះ២ ទៅ ៣ ដង ហើយម្តងនោះស្បែកជើងមួយ ហោះបានខ្ពស់ទៅត្រូវក្បាល Louis ដែលជាសមាជិករបស់ក្រុម One Direction ។ Harry និង Zayn ដែលឈរជិត Louis ស្រឡាំងកាំងយ៉ាងខ្លាំង ចំណែកLouis មើលទៅដូចជាខឹងខ្លាំងណាស់ តែនៅបន្តការច្រៀងបានដូចធម្មតា ។គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុម One Direction ត្រូវទស្សនិកជនគប់ស្បែកជើងដាក់ ។ កាលពីប៉ុន្មានខែមុន Harry Style ក៏ត្រូវបានទស្សនិកជន គប់ស្បែកជើងត្រូវមុខក្នុងពេលសំដែងផងដែរ ។ ដើម្បីមើលសកម្មភាពនោះ គឺចាប់ផ្តើមពីនាទីទី ៣ និង ២៥ នាទី ៕