ប្រលោមលោករឿង សង្សារកូន ប្អូនធម៌ប៉ា (ភាគ ៦)

ក្មួយស្រីដឹងទេថា​  ពូពិបាកប៉ុណ្ណានោះ   ពូដឹងថាក្មួយស្រីមានឪពុកស្រឡាញ់ភេទដូចគ្នា ក្មួយស្រីពិតជាមិនអាចទទួលយកបានទេ មែនទេ? ពូក៏ដូចគ្នា ព្រោះជារឿងមួយដ៏គូរអោយអា ម៉ាស់បំផុតក្មួយពិតជាកំពុងឆ្ងល់ហើយ  ថាតាមពិតរឿងដែលពូដំណាលប្រាប់វាយ៉ាងម៉េច នោះ  ពូសូមប្រាប់ក្មួយតាមត្រង់ទៅចុះថា  ជីវិតពូជាតិនេះ  គឺមិនសុំអ្វីអោយច្រើនទេ បន្ទាប់ពី រៀបការរួច​ គឺ សុំត្រឹមមានកូនកើតមកប្រកបដោយគន្លងធម៌  ប៉ុន្តែបែរជាមិនដូចបំណងទៅវិញ ឬ ពូមានសាងបាបកម្មពីជាតិមុនច្រើនពេក ទើបបានជាទទួលការពារកម្មពារក្នុងជាតិនេះ ?ប្រាប់ក្មួយស្រីទៅចុះ ពូមានកូនតែ ៣ នាក់គត់  ហើយកាលពីពួកវានៅក្មេងៗ  ពូខំសង្ឃឹមថា  ពេលដែលពួកវា  ធំដឹងក្តីឡើង នឹងក្លាយជាបង្គោលក្នុងគ្រួសារ  តែអ្វីដែលពូគិតវាគ្រាន់តែជាសុបិន្តមួយប៉ុណ្ណោះ   ព្រោះថាពេលនេះ អ្វីៗត្រូវបានរលាយសាបសូន្យអស់ទៅហើយ  ។ ដោយ សារតែក្មួយស្រីវាស្រដៀងទៅនឹងរឿងពូ ពូសូមនិយាយប្រាប់ក្មួយទៅចុះថា តាមពិតកូនពូទាំង ៣ គឺមិនដូចគ្នានោះទ។

width=492

គឺកូនទី១ វាពិតជាកូនប្រុសម្នាក់ដែលបំផ្លាញពូអស់ច្រើនណាស់ដោយសារតែវាភ្លើតភ្លើនសេពគប់មិត្តមិនល្អ ជក់ថ្នាំ នឹងដើរបង្ករឿងគ្នានលោះថ្ងៃ ចំណែកកូនស្រីទី ២​ បែរជាធ្វើចរិកជាមនុស្សប្រុស កាត់សក់ខ្លី និយាយរួមអ្នកជិតខាងពូហៅវាថាខ្ទើយស្រី ព្រោះវាស្រឡាញ់តែស្រីគ្នាឯងតែប៉ុណ្ណោះ វាផ្ទុយនឹងកូនប្រុសពៅរបស់ពូ គឺចរិកវាដូចនឹងប៉ារបស់ក្មេងបេះបិទ គឺវាចូលចិត្តស្រឡាញ់ភេទដូចគ្នា ស្តាប់ហើយទៅពិតជារឿងមួយដ៏គួរអោយអា ម៉ាស់ណាស់ មែនទេ?

ក្រោយពីស្តាប់លោកពូម្នាក់នេះ និយាយរួចហើយ ទឹកភ្នែករបស់ខ្ញុំបានហូរចុះមកដោយមិនដឹងខ្លួន ព្រោះខ្ញុំពិតជាអាណិតគាត់ខ្លាំងណាស់ មិនសមណាឆាកជីវិតរបស់គាត់ពោរពេញទៅដោយទុក្ខលំបាកវេទនាជាងខ្ញុំទៅទៀត ។ ខ្ញុំបានសួរគាត់មួយសំនួរថា “ចុះពីរនាក់ប្តីប្រពន្ធគិតយ៉ាងម៉េចទៅ” ? គាត់បានប្រាប់ខ្ញុំថា មិនដឹងធ្វើយ៉ាងម៉េចនោះទេមានតែទ្រាំតាមយថាកម្មទៅ ពេលដែលស្លាប់នោះ ពួកគាត់នឹងអស់ទុក្ខព្រួយទាំងនេះហើយ ។  ពេលដែលគាត់ឆ្លើយចប់ គាត់ក៏បានសួរបក់មកកាន់ខ្ញុំវិញថា តទៅខ្ញុំគួរតែគិតយ៉ាងម៉េចទៀត?មិនគួរណាយកការស្លាប់ជាមន្រ្តីមុខពេកនោះទេ គួរតែចេះតស៊ូ នឹងពង្រឹងខ្លួនឯងបន្តទៀត។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំក៏មិនដឹងដូចគ្នាដែរព្រោះពេលនេះ ខ្ញុំគ្រាន់តែដឹងថា​ ខ្ញុំមិនទាន់ចង់ត្រឡប់ទៅផ្ទះវិញនោះទេ។ លោកពូម្នាក់នេះ ក៏និយាយថា បើក្មួយមិនយល់ទាស់នោះទេ ក្មួយអាចទៅនៅជាមួយពូបណ្តោះអាសន្នសិនបាន ទម្រាំក្មួយរកការងារថ្មីបាន ព្រោះផ្ទះពូមានបន្ទប់  ជួលមួយនៅសល់ដែរ តែមិនធំនោះទេ។ ខ្ញុំក៏បានលើកដៃសំពះអរគុណគាត់ ដែលមិនទឹកចិត្តល្អ ចំ ពោះខ្ញុំ  លុះក្រោយមក   ខ្ញុំក៏បានឡើងម៉ូតូគាត់ដើម្បីទៅកាន់ផ្ទះជួលរបស់គាត់ ។ ពេលទៅដល់ ខ្ញុំបាន ឃើញ ទិដ្ឋភាពដូចគាត់និយាយមិនខុសមែន គឺកូនទាំងបីរបស់គាត់ មានចរិកចាំតែបំផ្លាញគាត់ប៉ុ ណ្ណោះ ។  គាត់បានណែនាំខ្ញុំ  ប្រាប់ប្រពន្ធគាត់ថា  គឺជាអ្នកជួលផ្ទះថ្មី ប៉ុន្តែរយៈពេល ២ ទៅ ៣ ខែ  ដែលខ្ញុំស្នាក់នៅនេះ  គាត់ហាមមិនអោយប្រពន្ធគាត់យកឈ្នួលផ្ទះពីខ្ញុំនោះទេ ហើយប្រពន្ធគាត់ក៏យល់ព្រម។

រយៈពេលមួយអាទិត្យមកហើយ  ដែលខ្ញុំបានមកស្នាក់នៅផ្ទះជួយរបស់លោកពូ តែខ្ញុំមានអារម្មណ៍ថា ​ ខ្ញុំហាក់ដូចជា  ជាចំណែកមួយនៅក្នុងគ្រួសាររបស់គាត់អញ្ជឹងដែរ​  ព្រោះទាំងប្តីទាំងប្រពន្ធ ពួកគាត់ទាំងពីរនាក់   ស្រឡាញ់ខ្ញុំខ្លាំងណាស់    យូរៗទៅ  ពួកគាត់ក៏សុំខ្ញុំធ្វើជាកូនចិញ្ចឹម ។  ខ្ញុំពិតជាសប្បាយ...........

គួរបញ្ជាក់ផងដែរថា រឿងប្រលោមលោកមួយនេះ នៅសល់តែ ២ ភាគទៀតតែប៉ុណ្ណោះ ចប់ដោយបរិបូរណ៍ហើយ ដូច្នេះ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ដំណើរជិតវគ្គបញ្ជប់ទៅជាយ៉ាងណានោះ សូមរង់ចាំតាមដានទស្សនាភាគបន្ត នៅថ្ងៃស្អែកទាំងអស់គ្នាណា ៕

រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012​621​305