កាលពីម៉ោង ១០ និង ៣០ នាទីព្រឹកថ្ងៃទី ១៨ ម្សិលមិញនេះនាវាចម្បាំងរបស់ចិន Yuzheng 310 បានចាកចេញពីកំពង់ផែកងទ័ព Guangzhou ចេញទៅកាន់សមុទ្ទខាងត្បូងប្រទេសចិន និងបានចេញដំណឹងដល់ទូកនេសាទនៅតំបន់នោះអោយមានការប្រុងប្រយ័ត្នក្នុងតំបន់សមុទ្ទជម្លោះជាមួយនឹងប្រទេសហ្វីលីពីន។ នាវា Yuzheng 310 គឺជានាវាចម្បាំង និងល្បាតដែលទំនើបបំផុតដែលចិនមាន។ការចេញសកម្មភាពបែបនេះវាបានបន្ថែមភាពតានតឹងមួយកំរិតទៀតដល់បញ្ហាជម្លោះដែនសមុទ្ទរវាងចិន និងហ្វីលីពីន នៅកោះ Huangyan។ កាលពីថ្ងៃទី ៨ កន្លងមកនេះមានព័ត៌មានដែលបានប្រាប់ថាកប៉ាល់ល្បាតរបស់កងទ័ព ហ្វីលីពីន បានដេញចាប់ទូកនេសាទរបស់បុរសជនជាតិចិនម្នាក់តែហើយបានបង្កអោយមានបញ្ហាជាមួយនឹងកប៉ាល់ល្បាតរបស់កងទ័ពចិន ដោយមានការប្រើប្រាស់យន្តហោះចម្បាំងរបស់ចិនដើម្បីកំឡា។ បញ្ហានេះទោះបីជាមានការលើកយកមកពិភាក្សាក្នុងវេទីកាប្រជុំអាស៊ានកាលពីប៉ុន្មានសប្ដាហ៍មុននៅកម្ពុជាក្ដី ក៏វានៅតែជាបញ្ហាមួយដែលក្ដៅគគុក និងមិនទាន់មានដំណោះស្រាយនៅឡើយ។
ដោយ៖ វឌ្ឍនាប្រភពពី៖ Chinabuzz