ក្រុមហ៊ុន Vsenn ត្រូវបានបង្កើតឡើងដោយអតីតអគ្គនាយកនៃគម្រោង Nokia X ក៏ត្រៀមនឹង បញ្ចេញម៉ូដែលស្មាតហ្វូនដំឡើងដោយខ្លួនឯង ដូចទៅនឹង Project Ara របស់ Google។

/

ផ្នែក​និមួយ​ៗ​របស់​ទូរស័ព្ទ​ ​ត្រូវ​បានផលិត​ឡើង​ឡែក និង​មាន​របៀប​រៀប​រយ

ស្មាតហ្វូនរបស់ Vsenn ក៏នឹងត្រូវបានដំឡើងពី modules ដាច់ដោយឡែក ប៉ុន្ដែវានៅ​មានកម្រិត ធៀបនឹង Project Ara ៖ Vsenn អនុញ្ញាតឱ្យប្ដូរផ្លាស់ត្រឹមតែ modules ផ្នែករឹងចំនួន ៣ គឺកាមេរ៉ា ថ្ម និងប្រព័ន្ធដំណើរការ/RAM ចំណែក Project Ara អនុញ្ញាតឱ្យប្ដូរផ្លាស់ និងដំឡើងស្ទើរតែគ្រប់ប្រភេទនៃគ្រឿងម៉ាស៊ីនរបស់ទូរស័ព្ទ។

/

ស្មាត​ហ្វូន​បែប​តម្រៀប​របស់ Vsenn

។ ដូចទៅនឹង Project Ara ស្មាតហ្វូនរបស់ Vsenn នឹងដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android ហើយវាក៏ត្រូវបានធានាថា នឹងបន្ទាន់សម័យនូវកំណែថ្មីបំផុត ក្នុងរយៈពេល ៤ឆ្នាំបន្ទាប់។ ប៉ុន្ដែ ក្រុមហ៊ុន Vsenn មិនបានបញ្ជាក់ថា ប្រព័ន្ធប្រតិបត្តិនេះ អាចប្រើបាននូវកម្មវិធីដែលគេទាញយកពី Google Play Store ដែរ ឬយ៉ាងណានោះទេ។

/

ក្រុមហ៊ុន Vsenn ក៏ផ្ដោតសំខាន់ទៅលើកិច្ចការការពារសុវត្ថិភាពសម្រាប់ផលិតផលរបស់ខ្លួន ដោយប្រើប្រាស់ “សោ ៣ជាន់” និងមិនគិតថ្លៃ សម្រាប់ការចូលទៅកាន់ប្រព័ន្ធ VPN ដែលជាឃ្លាំងផ្ទុកកម្មវិធីការពារសម្ងាត់។

/

/

/

អំពីផ្នែករឹង ទូរស័ព្ទរបស់ Vsenn នឹងមានអេក្រង់ 4.7 inch រីសូលូសឹន Full HD។ ទំហំរបស់ស្មាតហ្វូននេះ គឺ 124 x 63 x 8,9 mm ៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Phonearena/Vsenn