ភ្នំពេញ  ៖ ជនសង្ស័យពីរនាក់ ក្នុងសកម្ម ភាពចែកចាយនិងប្រើប្រាស់និងប្រើប្រាស់ គ្រឿងញៀន ហើយទៅជួលបន្ទប់របស់ផ្ទះ សំណាក់យីហោសំណាង   ស្ថិតនៅ ទីតាំងលេខ ៣១   ផ្លូវលេខ៨១ ភូមិទី១៧ សង្កាត់ផ្សារថ្មី ទី២ ខណ្ឌដូនពេញ    ត្រូវបានកម្លាំងនគរបាល ការិយាល័យប្រឆាំងការសំអាតប្រាក់របស់    មន្ទីរប្រឆាំងគ្រឿង   ញៀនក្រសួងមហាផ្ទៃ    ដោយមានការចូលរួមពីកម្លាំងនគរបាល មូលដ្ឋាន  ដឹកនាំដោយតំណាងអយ្យការ បាន ចុះទៅបង្ក្រាប ហើយឃាត់ខ្លួន កាលពីវេលា ម៉ោង១១និង១០នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៣ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថា ក្នុងប្រតិបត្ដិការនេះ ក្រៅពីការ ឃាត់ខ្លួនជនសង្ស័យទាំង  ពីរនាក់ នៅក្នុងបន្ទប់លេខ៣០៩ សមត្ថកិច្ចបានរឹប អូសម្សៅក្រាម ពណ៌ស ចំនួន៨កញ្ចប់តូច។

បើតាមសមត្ថកិច្ច ជនសង្ស័យទាំងពីរជា   ជនជាតិវៀតណាម និង ខ្មែរ ទី១ ឈ្មោះង្វៀង ធីតើយ ភេទស្រី អាយុ៣៨ឆ្នាំ   មុខរបរមិន ពិតប្រាកដ    រស់នៅប្រទេសវៀតណាម និង ទី២ ឈ្មោះចាន់ ភីនិត ភេទស្រី អាយុ៣៦ឆ្នាំ    មុខរបរមិនពិតប្រាកដ  រស់នៅស្រុកឆ្លូង ខេត្ដ ក្រចេះ ដោយឡែកម្ចាស់ផ្ទះសំណាក់ អ្នកស្រី ស៊ុន សំណាង អាយុ ៤២ឆ្នាំ   ក៏ត្រូវបានសមត្ថកិច្ច ហៅទៅសួរនាំផងដែរ ជុំវិញករណីនេះ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និង  ម្ចាស់ផ្ទះសំណាក់ខាងលើ  ស្ថិតក្រោមការ សាកសួររបស់សមត្ថកិច្ចនៅឡើយ ដើម្បីចាត់ការតាមនីតិវិធី ។

width=500

width=500

ដោយ៖ ដើមអម្ពិលផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល