អ្នកគឺជាមនុស្សដែលមានអាថ៌កំបាំងច្រើន និងមិនចង់ឱ្យអ្នកណាម្នាក់ អាចប្រើប្រាស់កម្មវិធីសបវ៉ែរ ដែលកំពុងមាននៅក្នុងកុំព្យូទ័ររបស់ខ្លួន ? វិធីសាមញ្ញបំផុត ដើម្បីសម្រេចបំណងនេះ នោះគឺបង្កើតលេខកូដសម្ងាត់ ដើម្បីបិទសោកម្មវិធី ដោយប្រើជំនួយពី Program Blocker។Program Blocker គឺជាកម្មវិធីឥតគិតថ្លៃ ដែលត្រូវបានបញ្ចេញឱ្យប្រើប្រាស់ ដោយ The Windows Club ។ Program Blocker មានមុខងារបង្កើតលេខកូដសម្ងាត់ ដើម្បីទប់ទល់នឹងការប្រើប្រាស់កម្មវិធីនៅលើកុំព្យូទ័រ ដោយមិនមានការអនុញ្ញាត ហើយមានតែអ្នកដែលបានដឹងលេខកូដសម្ងាត់ ទើបអាចចូលប្រើប្រាស់បាន។

/

ក្រោយពីទាញយកពីអ៊ីធឺរណិត អ្នកអាចប្រើប្រាស់ Program Blocker បានភ្លាម ដោយមិនចាំបាច់ដំឡើងទៅក្នុងកុំព្យូទ័រ។ នៅពេលប្រើដំបូង Program Blocker នឹងទាមទារឱ្យអ្នក បង្កើតលេខកូដសម្ងាត់។

/

បន្ទាប់មក អ្នកនឹងត្រូវបាននាំទៅដល់អ៊ីនធឺរហ្វេសរបស់សបវ៉ែរ ដែលមានស្ទីលដូច Windows 8 ។ ពេលនេះ អ្នកត្រូវចុចទៅលើ Block Applications ។   នៅលើអ៊ីនធឺហ្វេស Block Applications នឹងបង្ហាញអំពីតារាងសបវ៉ែរ ដែលមាននៅក្នុងម៉ាស៊ីន ហើយនៅលើ   Common Applications អ្នកត្រូវ ជ្រើសរើសសបវ៉ែណាមួយដែលអ្នកចង់ប្លក់ និងចុងលើសញ្ញា > ដើម្បីបំលាស់ទីវា ទៅកាន់ Blocked Applications ។ ប្រសិនមិនមានតារាងឈ្មោះ ចូរចុចលើ Add New និងស្វែងរកកម្មវិធី។ ចុងបញ្ចប់ ត្រូវចុចលើពាក្យ Save ដើម្បីរក្សាទុក។

/

ដូច្នេះ នៅពេលអ្នកបើកកម្មវិធីអ្វីមួយ ដែលកំពុងត្រូវបានការពារដោយ Program Blocker នោះ ផ្ទាំងអក្សរមួយនឹងបង្ហាញខ្លួន ដោយស្នើឱ្យបញ្ចូលលេខកូដសម្ងាត់ ដើម្បីប្រើប្រាស់កម្មវិធី។

/

ប្រសិនចង់លុបកម្មវិធីមួយ  ចេញពីបញ្ជីការពាររបស់ Program Blocker   អ្នកគ្រាន់តែចុចទៅលើឈ្មោះកម្មវិធី ហើយជ្រើសរើសពាក្យ Remove នៅក្នុងតារាងរបស់ Block Applications គឺជាការស្រេច។ នៅពេលចង់បង្កើតបន្ថែមនូវជម្រើសផ្សេង ដូចជាដំណើការដោយស្វ័យប្រវត្ត ឬប្ដូរលេខកូដសម្ងាត់ អ្នកត្រូវចុច Settings នៅលើអ៊ីនធឺរហ្វេសចម្បង។

/

 Program Blocker ត្រូវបានផ្ដល់ដោយឥតគិតថ្លៃ និងអាចប្រើបាននៅលើ Windows 7/8/8.1 ហើយប្រសិនមានបំណងប្រើប្រាស់ អ្នកអាចទាញយកកម្មវិធី នៅទីនេះ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ thewindowsclub