តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ពី​មន្ទីរ​ពិសោធន៍​មួយ​   របស់​ក្រុមអ្នកស្រាវជា្រវ   បាន​ឱ្យដឹង​ ថា​ សារ​ធាតុ​  ដែល​គេ​យក​មក​ផលិត​​ស្រា​​  អាច​ជួយ​ការ​ពារ​កោ​សិ​កា​ភ្នែក  ​មិន​បង្កឱ្យ ​​មានជំងឺ​ឡើង​បាយ​។ ជាពិសេស ​បើ​ជា​ប្រភេទស្រា​ខ្មៅនោះ គឺ​រឹត​តែ​សម្បូរដោយ​សារ​ ធាតុ ​ដែល​ជួយ​បណេ្ដញ​ជាតិ​ពុល​ចេញ​ពី​រាង​កាយ​របស់អ្នក។

width=429

ការ​ទទួល​ទាន​ស្រា​​ ១ថ្ងៃ​ ត្រឹម​តែ​១-២​កែវ  មិន​បាន​បង្ក​ឲ្យ​មាន​បញ្ហា​ដល់សុខភាពនោះ ទេ ផ្ទុយទៅវិញ   ​វាធ្វើឱ្យ​អ្នក​មាន​សុខ​ភាព​ល្អថែមទៀតផង។​ ប៉ុន្តែ    អ្ន​ក​ត្រូវ​ចង​ចាំ​ថា​ ការ​ពិសារ​ក្នុង​បរិមាណ​តិច​តួច​ ទើប​ល្អ​ចំ​ពោះ​សុខ​ភាព​   បើ​អ្នក​ពិសារ​ច្រើន​ហួសកំណត់  រហូត​ស្រវឹង​ជាញឹក​ញាប់​ពេកនោះ ​អាច​បង្ក​ជា​ផល​ប៉ះ​ពាល់​មិន​ល្អ​ដល់​សុខ​ភាពរបស់ អ្នកជាមិនខាន៕

ដោយ៖ វណ្ណៈ ប្រភព៖ telegraph