ភ្នំពេញ ៖ សពបុរសម្នាក់ ដែលគេមិន ទាន់ស្គាល់អត្ដសញ្ញាណ  ត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់ ក្នុងថ្លុកឈាមតាមទំនប់កប់ស្រូវក្នុងភូមិត្រញំងរាំងខាងកើត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលា ម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៣ ប៉ុន្ដែរហូតមកដល់ថ្ងៃទី ១៣  ខែសីហា នេះ  សមត្ថកិច្ចមិនទាន់អាចស្វែងរកអត្ដសញ្ញាណជនរងគ្រោះ នៅឡើយទេ ហើយមូលហេតុពិតប្រាកដ ដែលបណ្ដាលឱ្យស្លាប់យ៉ាងអណោចអធមនេះ ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋាន   ជនរង គ្រោះមានសម្បុរ   ខ្មៅស្រអែម   កម្ពស់ ប្រហែល ១,៧០ម៉ែត្រ ស្លៀក ខោជើងវែង   អត់អាវ អាយុចន្លោះពី    ២៧ ទៅ៣០ឆ្នាំ ។ បើយោងតាមប្រជាពលរដ្ឋ ដែលឃើញសពជនរង គ្រោះនេះ អ្នកខ្លះដាក់ការសង្ស័យលើគ្រោះថ្នាក់ចរាចរ ដែលអាចបណ្ដាលមកពី រថយន្ដបុកស្លាប់ រីឯអ្នកខ្លះ ទៀត  សង្ស័យលើអំពើឃាតកម្ម ដែលកើតចេញពីការសម្លាប់ជនរងគ្រោះ នៅកន្លែងផ្សេងរួចហើយយកមក ទម្លាក់នៅចំណុចកើតហេតុនេះ ។ យ៉ាងណាក៏ដោយសមត្ថកិច្ចតាមរយៈសារព័ត៌មានសូមអំពាវនាវដល់ប្រជាពលរដ្ឋណាដែលបាត់បងប្អូន ឬសាច់ញាតិដែល បង្ហាញភិនភាគដូចខាងលើនេះ សូមមកពិនិត្យសព ដែលតម្កល់ទុកនៅវត្ដទឹកថ្លា ៕

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល