**សូមចុចត្រង់នេះដើម្បីអានភាគទី ៣**ប្រលោមលោករឿង សង្សារកូន ប្អូនធម៌ប៉ា (ភាគ ៤)
ពេលមកដល់របងផ្ទះភ្លាម ខ្ញុំបានឃើញម៉ូតូបងតារា ខ្ញុំអរណាស់ព្រោះគាត់ពិតជាកូនប្រុសគោរពពាក្យសន្យាមែន ។ ខ្ញុំខំដើរថ្មមៗ លបស្តាប់ពួកគាត់និយាយដើមខ្ញុំ ប៉ុន្តែ មានស្អីខ្ញុំស្ទើរតែគាំងបេះដូងស្លាប់ នៅពេលដែលឃើញ ឆាកស្នេហារវាងបុរសពីរនាក់ ម្នាក់ជាមនុស្សដែលមានគុណខំចិញ្ចឹមបីបាច់ នឹងម្នាក់ទៀតជាសង្សារ ដែលខ្លួនស្រឡាញ់ស្ទើរលេប កំពុងតែប្រតិបត្តិការស្នេហាខុសពីធម្មជាតិយ៉ាងចាស់ដៃ ។ ខ្ញុំមិនអាចទ្រាំឈរមើល រឿងអាក្រក់អាក្រីបែបនេះបន្តទៀតបានទេ ខ្ញុំក៏ដើរសំដៅទៅរកមនុស្សទាំងពីរ ដោយក្តីញាប់ញ័រ ។ គ្រាន់តែឃើញវត្តមានខ្ញុំភ្លាម ពួកគេបង្អង់ចលនា នឹងខ្មាស់ខ្ញុំយ៉ាងខ្លាំង ។ ខ្ញុំទប់អារម្មណ៍ខ្លួនឯងមួយស្របក់ ទើបថាស្តីអោយម្តងម្នាក់ ព្រោះខឹងផង ហួសចិត្តផង មិនសមណាមនុស្សប្រុសពេញលក្ខណៈទាំងពីរនាក់ក្នុងកែវភ្នែកខ្ញុំ បែរជាធ្វើនូវទង្វើពុំគប្បីដូច្នេះសោះ ។ វាគឺជារឿងមួយដែលខ្មាស់គេបំផុត សឹងតែរកត្រឡោកគ្របក្បាល ហេតុនេះមនុស្សដែលខ្ញុំស្តីអោយមុនគេគឺបងតារា។

ខ្ញុំមិននឹកស្មានថា បងជាមនុស្សប្រភេទនេះសោះ អញ្ជឹងតើបានជាខ្ញុំបបួលទៅណាមកណា រកលេសអោយរហូត តែខ្ញុំឆ្ងល់ណាស់ បើបងចូលចិត្តភេទដូចគ្នាអញ្ជឹង ម៉េចក៏បងមកដេកជាមួយនឹងខ្ញុំធើអី ឬបងជាអាវុធមុខពីរ? ឬអោយតែមានលុយ អាចបញ្ជាបងបានតាមចិត្ត? ខ្ញុំមិនស្តាយទេដែលបានបាត់បង់ព្រហ្មចារីយ៏ជាមួយបងនោះ តែអ្វីដែលខ្ញុំស្តាយនោះគឺថា ខ្ញុំមើលមនុស្សខុស ។ តារាខ្មាស់ខ្ញុំយ៉ាងខ្លាំងឈ្ងោកមុខ ដោយមិនហ៊ានមើលមុខខ្ញុំឡើយ។ នេះបងខ្មាស់ខ្ញុំមែនទេ ? តែខ្ញុំដឹងថា បើខ្ញុំតាមបងមិនទាន់នៅថ្ងៃនេះទេ ពួកបងនៅតែបន្តបែបនេះទៀត ត្រូវទេ ? លោកប៉ា ក៏អញ្ជឹងដែរខ្ញុំឈឺចាប់ខ្លាំងណាស់ ដែលមានលោកប៉ាបែបនេះ នេះខ្ញុំដឹងការពិតហើយ ដែលជាហេតុធ្វើអោយអ្នកម៉ាក់រត់ទៅតាមសាហាយគាត់នោះ គឺមកពីលោកប៉ាជាមនុស្សបែបនេះឯង ខ្ញុំសង្ឃឹមថា ទោះបីជាគ្មានអ្នកម៉ាក់ ក៏ខ្ញុំមានភាពកក់ក្តៅដែរ ប៉ុន្តែពេលនេះ ខ្ញុំសុខចិត្តរស់នៅម្នាក់ឯងល្អជាង ។ តើលោកប៉ា មានដែលគិតទេថា វាគឺជារឿងគួរអោយអាម៉ាស់ប៉ុណ្ណានោះ? ហ៊ឹស...... ខ្ញុំគួរតែដឹងពីសម្ព័ន្ធភាពរវាងអ្នកទាំងពីរថាត្រូវជាស្អីនឹងគ្នា គឺមិនមែនបងប្អូនធម៌ធម្មតានោះទេ ប៉ុន្តែគឺជាបងប្អូនជង្គង់បួន ត្រូវទេ? ខ្ញុំពិតជាស្អប់ខ្ពើមអ្នកទាំងពីរខ្លាំងណាស់ មានឭទេ ...... ថាខ្ញុំស្អប់អ្នកទាំងពីរ ..... ថាខ្ញុំស្អប់អ្នកទាំងពីរ.......................។

លោកប៉ាព្យាយាមនិយាយលួងលោមខ្ញុំ តែទោះយ៉ាងណាក៏ដោយ ក៏ខ្ញុំឈប់ស្តាប់ដែរ ខ្ញុំបានពន្យុះអោយពួកគេទាំងពីរនាក់រស់នៅជាមួយគ្នា ព្រោះខ្ញុំមិនអាចទ្រាំមើលអ្វីដែលខ្ញុំបានឃើញនេះបន្តទៀតទេ .................
បន្ទាប់ពីបានជួបដំណើរជីវិតបែបនេះ លោកអ្នកពិតជាឆ្ងល់ណាស់មែនទេ តើជីវិតរបស់នាងតទៅមុខទៀត នឹងរស់នៅបានយ៉ាងណានោះ? សូមរង់ចាំទស្សនានូវភាគបន្ត ដែលនឹងត្រូវចេញផ្សាយនាថ្ងៃស្អែកនេះ៕
រៀបរៀង ៖ ពិសីអ្នកនិពន្ធ ៖ អ៊ឹម វ៉ាន់ឌីទូរស័ព្ទ ៖ 012621305