អាហ្វ្រិក៖ តាមការអោយដឹងពីក្រុមអ្នកវិទ្យាសាស្ដ្រ​ នៃប្រទេសអាហ្រ្វិកខាងត្បូង បានអោយដឹងថា ត្រីបាឡែនយក្សដ៏ធំមួយ ត្រូវបានរសាត់អណ្ដែតមកសា្លប់ នៅលើឆ្នេរខ្សាច់នៃមាត់សមុទ្រមួយ ខណៈក្រុមអ្នកវិទ្យាសាស្រ្ដ សន្និដ្ឋានថាត្រីបាឡែននោះ គឺប្រហែលស្លាប់ដោយសារ ខាំគ្នាជាមួយនឹងត្រីឆ្លាម។

width=457

សាកសពត្រីបាឡែនដែលមានប្រវែង ១៥​ម៉ែត្រនេះ គឺត្រូវបានគេប្រទះឃើញ​ នៅលើឆ្នេរខ្សាច់ Muizeberg ជិតទីក្រុង Cape Town នាថ្ងៃអាទិត្យ ទី ១៤ តុលាកន្លងទៅនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ នៅតែជឿថា ត្រីបាឡែនដ៏ធំមួយនេះ ប្រហែលស្លាប់ ដោយសារការវាយប្រហារ ពីសំណាក់ត្រីឆ្លាមស (attack by great white shark)។

width=457

width=457

អាជ្ងាធរនៃក្រុង Cape Town បាននិយាយថា ទោះបីជាយ៉ាងណាក៏ដោយ ក៏សាកសពត្រីបាឡែននេះ ត្រូវដឹកទៅកាន់ក្រុង Cape Town ដើម្បីធ្វើការពិសោធន៍ ក៏ដូចជាការស្វែងរក ពីមូលហេតុអោយកាន់តែច្បាស់នៃការស្លាប់ ត្រីបាឡែនយក្សនេះដែរ៕

 

ដោយ៖ រក្សាប្រភព៖ dailymail