ភ្នំពេញ ៖ ក្នុងប្រតិបត្ដិការ ចុះឆែកឆេរ ឃ្លាំងដែលស្ថិតនៅភូមិព្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នា រសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៣ នេះ សមត្ថកិច្ចបានរកឃើញ និងរឹបអូសសារ ធាតុគីមីជាង ៦០តោន ។
មន្ដ្រីនគរបាល ប្រឆាំងបទល្មើសសេដ្ឋ កិច្ចក្រសួងមហាផ្ទៃ បានឱ្យដឹងថា ប្រតិបត្ដិ ការចុះឆែកឆេរ ឃ្លាំងខាងលើនេះ ដែលដឹកនាំដោយព្រះរាជអាជ្ញារង គឺ ប៊ុណ្ណារ៉ា និងដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ លោកឧត្ដមសេនីយ៍ ជា សុម៉េតធី ប្រធាន នាយកដ្ឋាន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សមត្ថកិច្ចបានរឹបអូសសារ ធាតុគីមីជាង ៦០តោន ស្មើនឹង ២០មុខ ព្រមទាំងឃាត់ខ្លួនជនជាតិចិន ៥នាក់ ក្នុង នោះស្រីម្នាក់ ។ មន្ដ្រីនគរបាលបានឱ្យដឹង ទៀតថា ក្នុងចំណោមសារធាតុគីមី ២០ មុខ ខាងលើនេះ ក្នុងនោះ ៤មុខ អាចជាសារ ធាតុគីមីផលិតចេញជាថ្នាំញៀនបាន ៕







ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល