ភាពយន្តថ្មីបែបកំប្លែងនិងមកបំរើអារម្មណ៏ទូរទស្សនិកជនក្នុងពេលឆាប់ៗនេះ ដែលមានចំណងជើង ថា វីដេអូបែកធ្លាយ។ ភាពយន្តថ្មីនេះចូលរួមសំដែងដោយតារាហូលីវូដជើងចាស់ដ៏ល្បី ដូចជា Cam - eron Diaz ដែលដើរតួជាភរិយាដ៏ស្រស់ស្អាតឈ្មោះ Annie     និង  Jason Segel ដែលលោកអ្នកធ្លាប់ ស្គាល់មកហើយ ដែលគាត់ជាតួសំដែងក្នុងរឿងភាពដ៏ល្បីល្បាញ How I Met Your Mother ដែលនៅ ពេល នេះគាត់បានដើរតួជាស្វាមីរបស់ Annie ឈ្មោះ Jay

width=475

width=475

ភាពយន្តថ្មីនេះជាប្រភេទបែបកំប្លែង  ដែលនិយាយអំពីជីវិត   រស់នៅរបស់គូស្នេហ៏មួយគូ ដែល ភ្លើង ស្នេហា របស់ពួកគេ   មិនសូវរោលរាលបន្ទាប់ពីបានរៀបការជាមួយគ្នាដោយមានកូនដល់ទៅពីរ មិន ដូច កាលពី  ពួកគេនៅក្មេងៗ ។ដូចនេះ ដើម្បីបង្កើត បរិយាកាសសប្បាយៗ ត្រលប់មកវិញ បន្ទាប់ពី ក្លាយ ទៅជាឪពុកម្តាយគេមក Annie  ដែលជាភរិយា មានគំនិតដ៏ល្អមួយ គឺថតវីដេអូ ពេលដែល ពួក គេ នៅលើគ្រែជាមួយគ្នា។ អ្វីៗដំណើរការយ៉ាងរលូតរហូតដល់ថ្ងៃមួយដែល Jay ជាស្វាមី បានដឹងថា វីដេអូដែលខ្លួនបានថតកាលពីយប់នោះ ត្រូវបានចែករំលែកទៅដល់មនុស្សគ្រប់គ្នាដូចជាមិត្ត គ្រួសារ និងជាពិសេស គឺ ចាហ្វាយរបស់ខ្លួនតែម្តង    ។ ភាពយន្តនេះបង្កើតឡើងដោយអ្នកផលិតរឿងដូចជា Bad Teacher ដែលសំដែងដោយ Cameron Diaz ដូចគ្នា ។  មើលតាម poster រឿងក៏អាចប្រាប់បាន ដែរថា វីដេអូបែក  ធ្លាយ និងក្លាយជារឿងកំប្លែងដែលលោកអ្នកចូលចិត្តជាងរឿងណាទាំងអស់ ដែល បង្កប់ទាំងកំប្លែង និងការអប់រំលក្ខណះភរិយាស្វាមី និងគ្រួសារផងដែរ។

/

ចង់ដឹងទេថាតើ ពួកគេមានប្រតិកម្មយ៉ាងណា  ពេលដែលដឹងថាវីដេអូរបស់ខ្លួន    ត្រូវបានបែកធ្លាយ ហើយ តើពួកគេមានគំរោងការណ៏យ៉ាងណាទើបអាច លុបវិដេអូនោះចោលបាន សូមកុំភ្លេច ចូលរួម ទស្សនា ទាំងអស់គ្នាដែលនិងចាប់ចាក់បញ្ចាំងនៅថ្ងៃទី ២១ ខែ សីហា តាមរោងភាពយន្តលំដាប់អន្តរ ជាតិទាំងអស់។ ដើម្បីទទួលបានពត៌មានថ្មីទាក់ទងនិងភាពយន្ត និង ចូលរួមលេងល្បែង ដើម្បីឈ្នះ រង្វាន់ផ្សេងសូមចូលទៅកាន់ official page របស់ Sony Pictures Cambodia តាមអាស័យដ្ឋាន www.facebook.com/SonyPicturesKH និងទស្សនាវីដេអូឃ្លីបខ្លីៗរបស់ភាពយន្តថ្មីតាម www.youtube.com/SonyPicturesCambodia ។ ទស្សនាវីដេអូខ្លីរបស់ភាពយន្តដែលមាននៅខាង ក្រោមទាំងអស់គ្នាណា៎ ៖

width=481

ដោយ ៖ កុសល