ស្ទើរតែមិនគួរអោយជឿ ៖ ស្រ្តីម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាសំណាង ហួស ពោលគឺ​ មិនបាន ស្លាប់ បាត់ជីវិតអ្វីនោះទេ ខណៈមានករណីបាក់រលំ ច្រាំងថ្មចោទមួយកន្លែង នាភាគខាងជើង ប្រទេស បារាំង នេះ បើ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ដឹមីរ័រ។

width=493

គួររំឭកផងដែរថា ស្រ្តីដែលជាអ្នក គេងហាលថ្ងៃម្នាក់នេះ យាយពីថា គាត់ពិតជាប្រឈមជាខ្លាំង ជាមួយនឹង គ្រោះអាក្រក់ ព្រោះថា បើទោះជាមានផ្លាកសញ្ញា បញ្ជាក់ថា អាចនឹងមាន ការបាក់ រលំ ច្រាំងថ្មចោទ នេះ យ៉ាងណា ក៏ដោយ ក៏គាត់នៅតែបន្ត សម្រាកលំហែរ ជាមួយនឹងសកម្មភាព គេងហាលថ្ងៃ របស់ខ្លួន។

width=491

យ៉ាងណាមិញ បើយោងតាមសម្តី លោក​ Maurice Thomas មានវ័យ ៧៤ ឆ្នាំ ជាភ្ញៀវទេសចរ ជនជាតិ អង់គ្លេស ក៏ដូចជា បុគ្គលមួយរូប ដែលបាន ឃើញហេតុ ការណ៍ ផ្ទាល់នឹង ភ្នែក មួយនេះ បានគូស បញ្ជាក់ អោយដឹងថា វាពិតជា រន្ធត់ ជាខ្លាំង ព្រោះថា សម្លេង នៃការបាក់ រលំ លាន់ឭខ្លាំង ជាផ្គរ លាន់ទៅទៀត ចំណែកឯ ស្រ្តីជាអ្នក គេងហាល ថ្ងៃ ភ្លាមៗនោះ គាត់ពិតជា រន្ធត់ដូចគ្នា ព្រោះថា ធូលីដី បាន ហុយមក គ្រប់ ពេញទាំងតួខ្លួនគាត់តែ ម្តង។

width=490

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្ថែមថា ភ្លាមៗនោះ ក៏មានកិច្ចអន្តរាគមន៍ ជួយសង្គ្រោះពី បុរស ជាឆ្មាំសមុទ្រ ផងដែរ តែជាសំណាងល្អ ស្រ្តីជាជនរងគ្រោះម្នាក់នោះ មិនបានទទួលរងរបួសអ្វី ធ្ងន់ធ្ងរ ក្រៅអំពីភាព ភ័យរន្ធត់ នោះទេ៕width=485

 

ប្រែសម្រួល ៖ កុសលប្រភព ៖ ដឹមីរ័រ