នៅក្នុង clip ស្តីពី Galaxy S4 ដែលទើបតែត្រូវបាន Samsung បង្ហាញនៅអាមេរិច ក្រុមហ៊ុនកូរ៉េខាងត្បូង ជឿជាក់លើខ្លួនឯងយ៉ាងខ្លាំង ដោយបង្អួតនូវ Features ឆ្លាតវៃថ្មីៗជាច្រើននៅលើផលិតផលរបស់ខ្លួន ដែលធ្វើឲ្យអ្នកប្រើប្រាស់ មានមោទនភាព ដូចជាការបញ្ជា ដោយគ្រាន់តែប្រើម្រាមដៃដាក់ពីលើ ដោយមិនចាំបាច់ប៉ះផ្ទាល់អេក្រង់ ឬក៏កាមេរ៉ាមាន Feature ថតរូបចលនា...។
នៅក្នុងវីដេអូពាណិជ្ចកម្មពី Galaxy S4 គឺរៀបរាប់ពីពិធីជប់លៀងតូចមួយ នៅជិតអាងហែលទឹក។ មួយចំនួនធំ ស្ថិតក្នុងវ័យជាយុវវ័យបានប្រើស្មាតហ្វូនស៊េរីថ្មីរបស់ Samsung ក្នុងពេលដែលមនុស្សវ័យកណ្តាលឡើងទៅ ប្រើស្មាតហ្វូន iPhone 5 របស់ក្រុមហ៊ុន Apple។ នៅក្នុងវីដេអូនោះទៀតសោត មានទិដ្ឋភាពជាច្រើនដែលបានបង្ហាញថា អ្នកប្រើប្រាស់ iPhone 5 មានការខ្មាស់អៀន នៅពេលដែលមិនមាន Features ឆ្លាតវៃមួយចំនួន ដូចមាននៅលើ Galaxy S4 ។

សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលាប្រភព៖ VE