ភ្នំពេញ៖ កញ្ញា សន នាងផល្លីកា ជាតារាចម្រៀប្រចាំផលិតកម្ម ប៊ិកមែន បន្ទាប់ពីលេចឮ ព័ត៌មានមកដល់ត្រចៀកថា មានប្រុសក្មេងជាកូន អ្នកមានទ្រព្យស្តុក ជិះរថយន្តស៊េរីទំនើប ដឹកដើរលេងស្ទើររាល់ថ្ងៃនោះ នាងហាក់ផ្ទុះសំណើចយ៉ាងខ្លាំង និងមិននឹកស្មានថា ហេតុអ្វីបានជាលេចឮ ព័ត៌មានបែបនេះទៅវិញ ព្រោះនាងហាក់បីដូចជា មិនដឹងខ្លួនទាល់តែសោះ។

មូលហេតុដែលធ្វើឲ្យបុប្ផាក្រពុំ ដុះចេញពីទឹកដីអង្គរ សន នាងផល្លីកា ផ្ទុះសំណើចបែបនេះ គឺបន្ទាប់ពីនាងបានឮពេញៗត្រចៀក ពីមហាជន និងអ្នកសិល្បៈដូចគ្នា ថានាងមានប្រុសក្មេងជិះរថយន្ត ស៊េរីទំនើបដឹកដើរលេងស្ទើររាល់ថ្ងៃ ។ ជាពិសេសទៅទៀតនោះ នាងក៏បានឃើញច្បាស់ នឹងភ្នែកផងដែរ ហើយតាមរយៈគេហទំព័រ LookingTODAY បានចុះផ្សាយដូចជាការលេចឮខាងលើ ។

កាលពីពេលកន្លងទៅគេហទំព័រ LookingTODAY បានទទួលដំណឹងមួយ ពីប្រភពដែលជាអ្នកសិល្បៈស្និទ្ធនឹងតារាចម្រៀងតូចច្រឡឹង សម្បូរមន្តស្នេហ៍រូបនេះ បានលួចបង្ហើបប្រាប់ឲ្យដឹងថា ផល្លីកា កំពុងតែមានទំនាក់ទំនងស្នេហា ស្ងាត់កំបាំង ជាមួយកូនអ្នកមាន ក្នុងស្រុកម្នាក់ ហើយអាចជាប់ពាក់ព័ន្ធ ក្នុងជម្រៅស្នេហាផ្អែមល្ហែម ជាមួយបុរសវ័យប្រហែលគ្នាម្នាក់នោះផងដែរ ព្រោះគេឧស្សាហ៍ឃើញ វត្តមានអ្នកទាំងពីរ តែងដើរទៅណាមកណា ជាមួយគ្នា ក្នុងរូបភាពស្និទ្ធស្នាលបំផុតទៀតផង។

លើសពីនេះទៅទៀត ប្រភពដដែល បានបង្ហើបឲ្យដឹងទៀតថា គេតែងឃើញបុរសវ័យ ២០ឆ្នាំម្នាក់ឧស្សាហ៍យករថយន្ត ស៊េរីទំនើបដឹកនាងដើរលេង ឆ្វែលចុះឆ្វែលឡើង ពេញក្រុងទៀតផង ។

ជុំវិញការលេចឮព័ត៌មានទាំងនេះ ស្រីស្រស់ សន នាងផល្លីកា បានផ្ទុះសំណើច និងបាននិយាយប្រាប់LookingTODAY ថាចំពោះការលេចឮថាខ្ញុំ មានប្រុសក្មេងយករថយន្តស៊េរីទំនើបមកដឹកខ្ញុំ ដើរលេងស្ទើររាល់ថ្ងៃនោះ គឺជារឿងមិនពិតនោះទេ គេចេះតែនិយាយប៉ុណ្ណោះ ព្រោះខ្ញុំមិនដែល មានបុរសណាម្នាក់ យករថយន្តស៊េរីទំនើបមកដឹកខ្ញុំផង..! ។

ស្រីស្រស់ ផល្លីកា បានបន្តទាំងសំណើចទៀតថា មានណាបង...!(សើច) មានប្រុសក្មេងឯណាមកដឹកខ្ញុំ បើខ្ញុំមិនសូវស្អាតផង... គេចេះតែនិយាយៗទៅទេ... ព្រោះវាមិនមែនជារឿងពិតទេ...! ។

គួរកត់សម្គាល់ផងដែរថា មួយរយៈចុងក្រោយនេះ កញ្ញា សន នាងផល្លីកា ហាក់មិនសូវលេចធ្លោ និងបង្ហាញវត្តមាន នៅលើកញ្ចក់ទូរទស្សន៍ប៉ុន្មានឡើយ ។ លើសពីនេះទៅទៀត នាងបានបង្ហើបឲ្យដឹងថា ការងារសិល្បៈបច្ចុប្បន្ន មិនសូវមមាញឹកប៉ុន្មានឡើយ ៕

Looking

Looking

Looking

Looking

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល