ចិន៖ រយៈពេលប៉ុន្មានថ្ងៃ កន្លងមកនេះគ្រោះមហន្ដរាយដែលបណ្ដាលមកពី ទឹកជំនន់បានធ្វើអោយប្រទេសចិន ជាពិសេសក្រុងបេកាំង ត្រូវទទួលរងនូវការខូចខាតយ៉ាងតំណុំ។ នេះបើតាមការសេចក្ដីរាយការណ៍ពត៌មាន ក្នុងស្រុកកាលពីដើមសប្ដាហ៍នេះ។width=455

គួររំលឹកផងដែរថា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងជាប់ៗ គ្នារយៈពេល ៦ថ្ងៃមក គេឃើញថា តំបន់មួយចំនួនក្នុងប្រទេសចិន​ ត្រូវបានលិចលង់ ស្ទើរតែគ្នានសល់ ពោលគឺគ្របដណ្ដប់ដោយផ្ទៃទឹកគ្រប់ទីកន្លែងទាំងអស់។ ជាមួយគ្នានេះដែរ នៅប៉ែកខាងជើងប្រទេសចិន នេះទៀតសោត អ្នកដំណើរទេសចរណ៍ជាង ៧០នាក់ ត្រូវបានគេយកខ្សែពួរដ៏វែង ចង់ជាប់ភ្ជាប់គ្នា ដើម្បីអោយអ្នកដំណើរទាំងអស់នោះ ​បានទាញឆ្លងពីទឹក​ជ្រៅ​ មកកាន់ទីសុវត្ថិភាព។width=455ឃើញសកម្មភាពបែបនេះ អាជ្ងាធរចិន ក៏បានថ្លែងអំណរអរគុណដល់ បណ្ដាប្រជាពលរដ្ឋទាំងអស់ ដែលមានចិត្ដជួយគ្នា ក្នុងពេលមានគ្រោះអាស័ន្ន។ ហើយនេះ ក៏ជាវិធីសាស្រ្ដ ដ៏ល្អមួយក្នុងការជួយគ្នា ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសចិន។ នេះជាវិដេអូរក្លីបដែលបង្ហាញពីការជួយសង្គ្រោះគ្នា ក្នុងប្រទេសចិន សូចចុចដើម្បីមើល៕

 

ដោយ៖ ទេសាប្រភព៖ bbc