ភាពទាន់សម័យនៃរថយន្ដ​ តែងតែមានការផ្លាស់ប្ដូរប្លែកៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចជារថយន្ដVauxhall Astra ជាប្រភេទរថយន្ដតូចមួយរបស់ក្រុមហ៊ុន General Motors UK Limited ដែលគេគ្រោងនឹងចេញម៉ូដែលថ្មីនាឆ្នាំ ២០១២​ នេះ។ រថយន្ដនេះនឹងត្រូវបានរចនាឡើងយ៉ាងលេចធ្លោ ដោយដងខ្លួនរបស់វាត្រូវបានស្រោបក្រណាត់​ ដែលមិនជ្រាបទឹក ហើយនឹងត្រូវបានដាក់ឈ្មោះថ្មី គឺ 'Astra Twinton'។

width=465

width=463

តាមសេចក្ដីរាយការណ៍មួយនៃក្រុមហ៊ុនរថយន្ដ General Motors UK Limited បានអោយដឹងថា​ ពេលនេះយើងមិនអាចដាក់ឈ្មោះថា 'Astra Twinton' ទេ ពីព្រោះរថយន្ដនេះនៅមិនទាន់កែច្នៃបានទាំស្រុងនៅឡើយ។ តាមប្រភពដដែលបានអោយដឹងថា ការប្រែឈ្មោះរថយន្ដនេះព្រោះគេសង្ឃឹមថា​នឹងមានផលប្រយោជន៍ច្រើន ដែលនឹងអាចរកប្រាក់កំរៃបានច្រើន។

width=465

width=466

តាមការអះអាងរបស់ក្រុមហ៊ុន បានអោយដឹងថា 'Astra' នឹងត្រូវរចនាថ្មី ដោយដងខ្លូនរបស់វានិងដំបូលត្រូវបំពាក់ដោយក្រណាត់ម្យ៉ាងដែលមិនជ្រាបទឹក ជាពិសេគឺការកាត់បន្ថយទម្ងន់ខ្លួនរបស់វា។ រថយន្ដដែលមានលំនឹងស្រាលល្មមនេះ នឹងដាក់លក់ក្នុងទីផ្សារ ក្នុងតំលៃ ១៨៦៥៣​ ផោន៕

ដោយ​៖ សារិនប្រភព៖carmagazine