អាមេរិក៖ នៅពេលដែលគេបង្ហោះរូបភាពវីដេអូ នៃសត្វព្រៃចម្លែកម៉្យាង ដែលមានឈ្មោះថា សត្វរាគគូន (raccoon) ដែលអាចដើរលើខ្សែភ្លើឆ្មារតូចមួយ គឺបានធ្វើអោយមនុស្សជាច្រើន មានការភ្ងាក់ផ្អើលខ្លាំង និងស្ងើចសរសើរថា សត្វនេះពិតជាឆ្លាតមែន។

រូបភាពនៃសត្វព្រៃឈ្មោះរាគគូនដើរលើខ្សែភ្លើងនេះ ត្រូវបានផ្ដិតរូបភាពដោយ អ្នកនាង Ajela Vence មានវ័យ ២៩ឆ្នាំ ជនជាតិអាមេរិក ពោលគឺនាងបានថតវានៅឯតំបន់ជនបទមួយ នៃរដ្ឋOhio សហរដ្ឋអាមេរិក។ នាង Ajela បាននិយាយថា សត្វនេះពិតជាឆ្លាតមែន ដែលអាចដើរលើខ្សែភ្លើងដ៏តូច ពីផ្នែកម្ខាងទៅផ្នែកម្ខាងទៀតបាន ដោយគ្រាន់តែប្រើយើងក្រោយពីរ របស់គេ ប៉ុណ្ណោះ។

នាង Aje បានបន្ដថា វាពិតជារឿងមួយ ដែលនាងពុំធ្លាប់បានឃើញមែន ដូច្នេះ នាងបានផ្ដិតរូបភាពទុក សម្រាប់អោយមនុស្សទាំងអស់គ្នាបានឃើញ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ ណារិន្ទប្រភព៖ dailymail