យើងម្នាក់ៗ ប្រាកដណាស់ សុទ្ធតែធ្លាប់ត្រូវបានមូសខាំ ទាំងអស់គ្នា មិនខានឡើយ។ ប៉ុន្តែ ថាតើសកម្មភាព នៃការខាំ ដោយការយកមាត់ម្ជុលរបស់វា ចាក់ចូលក្នុងសាច់ មនុស្ស សត្វ និងបឺត យកឈាមយ៉ាងណានោះ យើងទាំងអស់គ្នា ប្រាកដជាមិនទាន់បានដឹងនៅឡើយទេ។
ថ្មីៗនេះ បណ្តាអ្នកវិទ្យាសាស្រ្ត នៃវិទ្យាស្ថាន Pasteur (Paris, ប្រទេសបារាំង) បានប្រើឧបករណ៍មីក្រូទស្សន៍ ថតយកទិដ្ឋភាពនៃសត្វមូសមួយ កំពុងខាំសត្វកណ្តុរមួយក្បាលដែលត្រូវបានចាក់ថ្នាំសណ្តំ។ វីដេអូនេះ ត្រូវបានថតយ៉ាងច្បាស់ ស្តីពីសកម្មភាពនៃការដោតមាត់ម្ជុលដ៏ឆ្មារ របស់សត្វមូស ចូលទៅក្នុងសាច់នៃសត្វកណ្តុរ ហើយចាប់ផ្តើម រាវរក សរសៃឈាម ដើម្បីបឺតយកឈាម...។

ចង់ដឹងច្បាស់ សូមទស្សនាទិដ្ឋភាព នៃការខាំ រាវរកសរសៃឈាម និងបឺតឈាម របស់សត្វមូសនៅក្នុងវីដេអូខាងក្រោមនេះ ទាំងអស់គ្នា៖
វីដេអូ មូសចាប់ផ្តើមខាំចូលសាច់កណ្តុរ និងរាវរកសរសៃឈាម
វីដេអូ មូសក្រោយពេលរកឃើញសរសៃឈាម
ដោយ៖ សិលាប្រភព៖ TTE