រថយន្តទំនើបកំលាំងម៉ាស៊ីនខ្លាំងបំផុតរបស់ Lamborghini បានបង្កើតការប្រកួតមួយគួរឲ្យទាក់ទាញជាមួយសំលេងរោទ៍ឡើងកងរំពង ប៉ុន្តែចុងក្រោយនៅតែចាញ់ល្បឿនលឿនមហិមារបស់យន្តហោះចម្បាំងF16-Falcon។

ទស្សនាវត្តីរថយន្ត Bilmagasinet របស់ប្រទេសដឺនម៉ាកបាននាំមកនូវSuper Cow Lamborghini Aventador និង Small Bird F16-Falcon ឡើងលើផ្លូវប្រកួត។ ជាមួយលទ្ធភាពបង្កើនល្បឿនពី0-100  km/h ក្នុងរយះពេលតែ2,9 វិនាទី និងល្បឿនអតិបរមា350 km/h វាគ្មានអ្វីត្រូវងឿងឆ្ងល់ពេលAventador បានវ៉ាដាច់ឆ្ងាយគ្រាន់បើដែរពីគូប្រកួតF16 នៅពេលចាប់ផ្តើមដំបូង។ជាក់ស្តែង នោះគ្រាន់តែជារឿងនៅនឹងដី ព្រោះពេលហោះហើរF16 បានបង្ហាញឲ្យឃើញយ៉ាងច្បាស់ល្បឿនដ៏លឿនមហិមារបស់ខ្លួន។

/

Lamborhgini Aventador ជាប្រភេទរថយន្តទំនើប Hot បំផុតលើពិភពលោក ដោយសារតែការរចនាម៉ូតដ៏ល្អឥតខ្ចោះ កំលាំងម៉ាស៊ីនដ៏លឿន និងតំលៃលក់ក៏មិនខ្ពស់ខ្លាំង គឺ 380.000 USD៕

ដោយ៖ និស្ស័យប្រភព៖ zing