
ចិន៖ អ្នកបើកបររថយន្តក្រុងម្នាក់ ស្លាប់ដោយសារតែចង់ការពារជីវិតអ្នកដំណើរនៅលើឡានក្រុងរបស់គាត់ពីគ្រោះថ្នាក់មួយ ខណៈពេលកំពុងធ្វើដំណើរលើដងផ្លូវមួយ ដែលមានព្រិលធ្លាក់យ៉ាងច្រើន។
លោកWu Bin មានអាយុ៤៦ឆ្នាំ បានបើកបររថយន្តក្រុង នៅលើដងផ្លូវមួយ កាលពីថ្ងៃអង្គារសបា្តហ៍មុន នៅពេលកំពុងបើកបរ ខណៈពេលនោះស្រាប់តែមានវត្ថុម្យ៉ាងបានហោះមកបុកកញ្ចក់ឡានខាងមុខបែក និង បានចាក់ចំខ្លួនរបស់គាត់ធ្វើឲ្យរងរបួសជាទំងន់។
ទោះបីជា គាត់កំពុងមានរបួស និងឈឺចាប់ គាត់នៅតែតាំងស្មារតីព្យាយាមគ្រប់គ្រងការបើកបររបស់គាត់បានយ៉ាងល្អ ដើម្បីការពារជីវិតអ្នកដំណើរនៅលើឡានក្រុងទាំងអស់ឲ្យរួចផុតពីការស្លាប់។ ក្រោយពី បានជួយសង្រោះជីវិតអ្នកដំណើរជាច្រើនរួចហើយ លោកWu Bin ត្រូវគេបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យ ប៉ុន្តែគួរឲ្យសោកស្តាយ រយៈពេល៤ថ្ងៃក្រោយ គាត់បានបាត់បង់ជីវិតទៅហើយ៕ សូមទស្សនារូបភាពវីដេអូខាងក្រោម!!!
ដោយ៖ វណ្ណៈប្រភព៖ chinabuzz