ភ្នំពេញ៖ បច្ចុប្បន្នមហាជនមើល ឃើញថា ពន្លកសិល្បករសិល្បការិនី ចេះតែរីកដុះដាលឡើង ពេញផ្ទៃសិល្បៈពីមួយថ្ងៃទៅមួយថ្ងៃ និងមានការប្រកួត ប្រជែងគ្នាជាខ្លាំង ដើម្បីទាញយកប្រជាប្រិយភាព ការគាំទ្រពីសំណាក់ មហាជនទូទៅរៀងៗខ្លួន តាមរយៈការបង្ហាញ សមត្ថភាពច្រៀង និងសម្តែងនៅលើ កញ្ចក់ទូរទស្សន៍ និងនៅតាមបណ្តាល ផលិតកម្មក្នុងស្រុកនានា ។

មិនតែប៉ុណ្ណោះ ក៏មានសិល្បករសិល្បការិនី វ័យក្មេងមួយចំនួន បានទទួលជោគជ័យ នៅក្នុងពិភពសិល្បៈ និងអ្នកខ្លះក៏បានទទួលបរាជ័យ ព្រោះតែរឿង អាស្រូវហ៊ុំព័ទ្ធជិតជុំ គ្រាន់អើតក្បាល ចូលសិល្បៈភ្លាម ពោលគឺព្រោះតែ សម្រស់ដ៏ស្រស់ស្អាត របស់ខ្លួននេះឯង។ តែដោយឡែក តារាសម្តែង វ័យក្មេងសាច់ស កញ្ញា សុទ្ធ ពេញបរមី ត្រូវបានមហាជន និងស្រទាប់យុវវ័យ ចាប់អារម្មណ៍ និងធ្វើការគាំទ្រនាងយ៉ាងខ្លាំង គ្រាន់តែនាងបានសម្តែង ខារ៉ាអូខេក្នុងបទ ខ្លាចគេគិតមិនដូចអូន របស់លោក សុគន្ធ ថេរ៉ាយុ រូចមក។

គ្រាន់តែឈានជើង ចូលប្រឡូកក្នុងសិល្បៈភ្លាម តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍ កញ្ញា សុទ្ធ ពេញបរមី ហាក់មានយីអ៊ុនឡើងខ្ពស់ ត្រដែតតែម្តង ព្រោះនាង ត្រូវបានស្រទាប់ យុវវ័យស្គាល់ និងចាប់អារម្មណ៍ជាខ្លាំង តាមរយៈទេពកោសល្យ ក្នុងការសម្តែងរបស់នាង ។

មិនតែប៉ុណ្ណោះស្រទាប់ យុវវ័យបច្ចុប្បន្នតែងតែ និយាយពាក្យថា ស៊ីអារម្មណ៍ ដែលនាងសម្តែងជាមួយ លោក សុគន្ធ ថេរ៉ាយុ គ្រប់ៗគ្នាទៀតផង ។ អ្នកតាមដានសង្គម សិល្បៈមួយចំនួន បានស្ងើចសរសើរ មិនដាច់ពីមាត់ ពីទេពកោសល្យសម្តែង របស់កញ្ញា សុទ្ធ ពេញបរមី គ្រប់ៗគ្នា ។

លើសពីនេះគេកម្រ នឹងបានឃើញ តារាសម្តែងណាមួយ ដែលទទួលបានប្រជាប្រិយភាព ក្នុងរយៈពេលខ្លី ដូចជារូបនាង នេះណាស់ ។ ចង់ដឹងថា កញ្ញា សុទ្ធ ពេញបរមី សម្តែងបានល្អយ៉ាងណានោះ សូមទស្សនាខារ៉ាអូខេបទចម្រៀង ខ្លាចគេគិតមិនដូចអូន ខាងក្រោម ទាំងអស់គ្នា៖

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

width=600

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល