បើតាមប្រព័ត៌មានរបស់គេហទំព័រ Variety បានអោយដឹងថា Janet Jackson ដែលត្រូវជាប្អូនស្រី Michael Jackson បានជាប់លំដាប់ថ្នាក់ ជាសេដ្ឋីនីហើយ ។Janet Jackson រកប្រាក់ចំណូលបាន ៤៥៩ លានដុល្លារដោយការលក់សំបុត្រ Concert ហើយ៣០៤ លានដុល្លារដោយការសំដែងក្នុងកម្មវិធីដូចជា The Nutty Professor និង For Colored Girlsបន្តដោយ ២៦០ លានដុល្លារបានពី ការលក់ Album ចំរៀង Rhythm Nation និងចុងក្រោយ ៨១លានដុល្លារ បានពីការផ្សាយពាណិជ្ជកម្ម ។ តែ Janet មិនមែនគ្រាន់តែជាសេដ្ឋីនីតែម្នាក់ឯងនោះទេ នៅក្នុងគ្រួសារ ដោយស្វាមីរបស់នាងលោក Wissam Al Mana បានជាប់ជាលំដាប់កំពូលសេដ្ឋីរួចទៅហើយ បន្ទាប់ពីបានបោះទុន រកស៊ីនៅលោកខាងកើត ៕

ដោយ ៖ លីលីប្រភព ៖ eonline