ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មានម៉ោងមុននេះ អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងនៅក្នុងប្រទេសចិននោះ ពិតជាទទួលបានការពេញនិយមចូលទស្សនាជាខ្លាំង ក៏ព្រោះតែ ទន្ទឹមនឹងការកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍នោះ សកម្មភាពមនុស្សធម៌ក៏បានកើតឡើងព្រមគ្នាផងដែរ។
ករណីគ្រោះថ្នាក់ខាងលើនេះ ក៏ត្រូវបានថតជាប់ តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាពផងដែរពោលគឺ ស្រ្តីជនជាតិចិនម្នាក់ ត្រូវបានឡានមួយគ្រឿង បើកបុកទាំងកម្រោល ដែលបានបណ្តាលអោយគាត់ប៉ើងជាច្រើនម៉ែត្រ រហូតប៉ើងលុយរបស់គាត់ពាសពេញផ្លូវ រំពេចនោះ គេក៏ឃើញមានសកម្មភាពមនុស្សធម៌កើតឡើងព្រមគ្នាផងដែរ គឺក្រុមមនុស្សដែលជាអ្នកថ្មើរជើង បាននាំគ្នាមកជួយរើសលុយដែលប៉ើងពេញផ្លូវទាំងនោះ យកមកអោយជនរងគ្រោះវិញ មុនពេលដែលរថយន្តសាមុយមកដល់ និងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលបន្ថែមថា ជនរងគ្រោះខាងលើនេះ មានឈ្មោះថា លោកស្រី Hu Huai'a ស្របពេលដែលករណីគ្រោះថ្នាក់មួយនេះ បានកើតឡើងនៅឯក្រុង Jinan ខេត្ត Shandong ភាគខាងកើតប្រទេសចិន ។ ខណៈពេលដែលគេងសម្រាកព្យាបាលជើងដែលបានរបួសនោះ លោកស្រី Hu បានបញ្ជាក់ថា រាល់សាច់ប្រាក់របស់នាងខ្ញុំ ២៧,០០០ យ័ន (27,000 Chinese yuan (£2,900) ) សូម្បីតែមួយកាក់មួយសេនក៏មិនត្រូវបានបាត់បង់នោះទេ វាគឺជាអំពើមនុស្សធម៌មួយ ដែលនឹងមិនអាចបំភ្លេចបានហើយនាងខ្ញុំពិតជាដឹងគុណពួកគាត់ជាខ្លាំង ។ ខាងក្រោមនេះ គឺជាវីដេអូគ្រោះថ្នាក់ចរាចរណ៍ ជ្រាបកាន់តែច្បាស់តាមដានទស្សនាបន្តិចទៅ ៖
ចងចាំ ៖ ជួយគ្នា ក្នុងគ្រាមានអាសន្ន មិនមែនឆ្លៀតឱកាស តាមតែអាចធ្វើទៅបាននោះទេ ព្រោះវាជាទង្វើមួយដែលសង្គមស្អប់ខ្ពើម និងរិះគន់៕
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងចូលចិត្ត ៖
- វីដេអូ នៅមិននៅ ទៅថើបឆ្លាម ដឹងអីថា ឆ្លាមថើបមាត់វិញ វាយប្រហារស្ទើរក្ស័យ- បុរសម្នាក់ស្លាប់ ខណៈរថយន្តផ្ទុះឆេះ ក្រោយបើកធ្លាក់ស្ពានអាកាស (មានវីដេអូ)- វីដេអូគ្រោះថ្នាក់ព្រឺក្បាលបំផុត ថតបានស្តែងៗ មនុស្សខ្ទាត និងប៊ើតចេញតាមបង្អូច- ផ្អើលពេញពិភពអ៊ិនធើណេត ខណៈគ្រូពេទ្យស្រី អះអាងផ្តល់សេវាកម្ម បំបៅដោះ
ដោយ ៖ ពិសីប្រភព ៖ ស្កាយ