អន្តរជាតិ ៖ បើតាមការអោយដឹងពីរបាយការណ៍ ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មានបរទេស Dailymail បានអោយដឹងថា ថ្មីៗនេះ  ប្រទេសអូស្ត្រាលីបានប្រារព្ធពិធីបង្ហោះខ្លែងក្នុងឱកាសបុណ្យវាយោប្រចាំឆ្នាំ The Festival of The Winds 2012 ។

width=490

គួរបញ្ជាក់ផងដែរថា  នៅក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំមួយនេះ  គេឃើញមាន  ខ្លែងធំៗជាច្រើនត្រូវបានបង្ហោះឡើងនៅតាមបណ្តោយមាត់ឆ្នេរ នាទីក្រុងស៊ីដនី  ដែលវាគឺជាភាពទាក់ទាញមួយដ៏អស្ចារ្យ  ស្របពេលដែលពួកវាទាំងនោះ   ត្រូវ​បាន​ច្នៃ​ប្រឌិត​ជា​រូបរាង​សត្វ​ផ្សេងៗ​គួរ​អោយគយគន់។

width=492

តាមធម្មតា  សត្វ​ត្រី​បាឡែន​តែង​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​  ចំពោះ​សកម្មភាព​ហែល​ទឹក​របស់​វា។ តែ​ទម្រង់​រូប​រាង​ត្រី​បាឡែន​នេះ ​ក៏​ត្រូវ​បាន​គេ​យក​មកកែ​ច្នៃ​ជា​រូប​​ខ្លែង​ដាក់​ហោះ​ហើរ​នៅ​លើ​អាកាស​តាម​តំបន់​ឆ្នេរ​ខ្សាច់​សមុទ្រ​ ដែល​សឹង​តែ​មើល​ទៅ​ដូច​ត្រី​បាឡែន​ពិតៗ។

ជាក់​ស្តែង​គេ​ឃើញ​មាន​នៅ​ឯ​តំបន់​ឆ្នេរ​សមុទ្រ​ នៃ​ទីក្រុង​ស៊ីដនី​ប្រទេស​អូស្រ្តាលី ។  រូប​ខ្លែង​ដែល​បង្ហោះ​នោះ​មាន​រាង​ជា​សត្វ​ត្រី​បាឡែន​យក្ស​តែ​ម្តង ហើយ​មាន​ប្រវែង​ជិត​៣០​ម៉ែត្រ​ឯណោះ​។ មិនត្រឹមតែខ្លែងយក្ស ដែលមានរាងជាសត្វត្រីបាឡែនប៉ុណ្ណោះទេ  តែក៏មានបណ្តាខ្លែងដែលមានរូបរាងជាសត្វផ្សេងៗទៀត ត្រូវបានបង្ហោះនៅក្នុងឱកាសពិធីបុណ្យប្រចាំឆ្នាំមួយនេះផងដែរ។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ទិដ្ឋភាពរួមនាពេលនោះ មានភាពទាក់ទាញយ៉ាងណានោះ សូមតាមដានទស្សនានូវបណ្តារូបមួយចំនួននៅខាងក្រោមនេះបន្តិចទៅ ៖

width=490

width=492

width=491

ដោយ ៖ ពិសីប្រភព ៖ Dailymail