
ចិន៖ ប៉ូលិសក្នុងទីក្រុង Zhuhai ខេត្ត Guangdong ត្រូវបានប្រជាពលរដ្ឋរាប់ពាន់នាក់បិទផ្លូវមិនឲ្យចេញ អស់រយៈពេលជាងពីរម៉ោង កាលពីម្សិលមិញ។ ដោយសារតែប៉ូលិស បានធ្វើឲ្យកុមារពីរនាក់រងរបួស នៅពេលដែលពួកគេប្រើទឹកម្ទេសបាញ់បង្រ្កាបលើហ្វូងមនុស្សជាច្រើន។យោងតាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងមន្រ្តីប៉ូលិសបានទាស់សំដីជាមួយប្តីប្រពន្ធចំណាស់ពីរនាក់ ក្រោយមក ប៉ូលិសបានរឹបអូសយកម៉ូតូកង់បីរបស់ពួកគាត់ដែលប្រមូលដឹកកាកសំណល់សំរាប់ចិញ្ចឹមជីវិតរាល់ថ្ងៃនោះ នៅខាងមុខផ្សារក្នុងទីក្រុង Zhuhai។ ប៉ូលិសបានបង្រ្កាបប្តីប្រពន្ធចំណាស់ទាំងពីរ នៅខាងមុខផ្សារ ប៉ុន្តែមានការជួយតវ៉ាពីប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។ នៅពេលមានមនុស្សជាច្រើន បានចូលរួមក្នុងការតវ៉ានោះប៉ូលិសបានប្រើទឹកម្ទេសបាញ់ ទៅលើហ្វូងមនុស្សដើម្បីបំបែកភាពកកស្ទះ នៅក្នុងតំបន់នោះ ប៉ុន្តែចៃដន្យបានធ្វើឲ្យក្មេងប្រុស អាយុ១០ឆ្នាំម្នាក់ និង ក្មេងស្រីអាយុ២ឆ្នាំម្នាក់ រងរបួស។ សូមបញ្ចាក់ថា ទឹកម្ទេស អាចធ្វើឲ្យពួកគេខ្វាក់ភ្នែក និងបានគ្រោះថា្នក់ដល់ជីវិត។
ដោយៈ វណ្ណៈប្រភពៈchinabuzz