ភ្នំពេញ៖ តារាហ្វេសប៊ុក PeyPeyDyកន្លងមក មិនដែលធ្លាប់ប្រាប់ថា មានសាច់ញាតិជាអ្នកសិល្បៈទេ តែអ្វីដែលគេ ចាប់អារម្មណ៍គឺ លោកគ្រាន់តែ ជាអ្នកគាំទ្រ តារាសិល្បៈម្នាក់គឺ នាង ពេជ្រ សោភា តារាស្រីល្បី របស់ផលិតកម្មហង្សមាស ។ ទស្សនិកជនភាគច្រើន សុទ្ធតែដឹងថា PeyPeyDy មិនមែនជាអ្នកសិល្បៈ រឹតតែគ្មានស្នាដៃដុំកំ ភួនអ្វីទាល់តែសោះ ក្នុងពិភពភាពយន្ត ។

ស្ងាត់ៗស្រាប់តែ PeyPeyDy បានចូលទៅសម្ដែង ក្នុងខែ្សភាពយន្ត ដែលទទួលបាន តំណែងយ៉ាងធំ ក្នុងខែ្សភាពយន្តដុំមួយរឿង ។ ប្រភពមួយបានបង្ហើបថា លោកបានសម្ដែង ក្នុងភាពយន្តនោះ ដោយសារតែលោកមាន តារាកំប្លែងដ៏ល្បី គឺអ្នកនាង សំ ប៉ូលីដា ជាម្ដាយមីង ជួយជ្រោមជ្រែង ទើបមានវាសនា ស្គាល់រសជាតិសម្ដែង ក្នុងភាពយន្តនឹងគេ បើតាមតែសមត្ថភាព គ្មានអ្នកណាចាប់អារម្មណ៍ទេ ។

ជំនួបតាមតាមទូរស័ព្ទជាមួយ អ្នកនាង សំ ប៉ូលីដា តារាកំប្លែងស្រីមាត់រអិល បាននិយាយប្រាប់ LookingTODAYថា នាង និងPeyPeyDy ជាមីងក្មួយនឹងគ្នាពិតមែន តែនៅក្នុងសាច់រឿងទេ ។ អ្នកនាងបន្តថា អ្នកនាងស្រលាញ់សមត្ថភាព ក្នុងការសម្ដែងរបស់ តារាហ្វេសប៊ុកមុខឌឺ នេះណាស់ ព្រោះលេងបានល្អ សម្ដែងឆាប់ត្រូវ មិនចាញ់តារាសម្ដែងអាជីពទេ ។

នៅក្នុងឈុតមួយ ដែលអ្នកនាងត្រូវធាក់ ក៏ធាក់មែនទែន ហើយថតតែមួយដងត្រូវ តែតារាហ្វេសប៊ុកនេះវិញ ឈឺស្ទើរតែនិយាយមិនចេញ ជាមួយរន្ទះជើង របស់សិល្បករ ចាស់វស្សារូបនេះ ។ អ្នកនាងទើបតែ ថតបញ្ចប់រឿងឲ្យស៊ីធីអិន ហើយរឿងនេះជារឿងបន្ទាប់ ប្រហែលជា ៤ទៅ៥ថ្ងៃទៀត នឹងថតបន្តទៀតហើយ ។

ចំណែកឯតារាហ្វេសប៊ុក ទើបស្គាល់រសជាតិ ថតភាពយន្តបាន និយាយប្រាប់ LookingTODAYថា លោកសប្បាយចិត្តណាស់ នៅពេលបានថតភាពយន្ត ជាលើកដំបូង ហើយមានតារាល្បីជាច្រើន មកសម្ដែងជាមួយបែបនេះ ។ លោកបន្តថា ថ្ងៃថតដំបូងហាក់ មានអារម្មណ៍ភ័យ ព្រោះមិនស្គាល់គេ ។ តែបាន២ ថ្ងៃ លោកក៏ស្គាល់គេ ក៏លេងសើចមួយ ទំហឹងតែម្ដង ។ សម្រាប់ការសម្ដែងវិញ មិនជាពិបាកទេ ព្រោះលោកលេង តាមចរិកពិត តែហាក់មិនសូវគ្រប់ទឹក បែបកំប្លែងៗ ។

សម្រាប់ការហក់ចូល វិស័យភាពយន្តនេះវិញ គឺជាសមត្ថភាព ផ្ទាល់ខ្លួនរបស់លោក ពុំមានខែ្សទុយោអីទេ តែលោកសង្ឃឹមថា ទស្សនិកជន នឹងគាំទ្រស្នាដៃ ដំបូងរបស់លោក តែលោកក៏សុំអភ័យទោស បើសិនមា នការខ្វះខាត ។

ទស្សនារូបភាពទាំងស្រុង នៃការថតភាពយន្ត ដំបូងរបស់ PeyPeyDy ៖

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល