កូរ៉េ៖ បច្ចុប្បន្ននេះតន្ត្រី Kpop របស់កូរ៉េខាងត្បូង មិនត្រឹមតែកំពុងទទួល បានការពេញនិយម នៅក្នុងប្រទេសនេះទេ ប៉ុន្តែសូម្បីតែនៅតាមបណ្ដាល ប្រទេសជាច្រើនជុំវិញពិភពលោក ក៏មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ។ ហេតុដូចនេះ អ្នកប្រាកដជាចង់ដឹងហើយថា តើតារាចម្រៀងស្រីមួយ ណាខ្លះ ដែលមានភាពស្រស់ស្អាត និងគួរឲ្យទាក់ទាញជាងគេនោះ? ខាងក្រោមនេះ ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតទាំង១០ របស់ប្រទេស កូរ៉េខាងត្បូង ប្រចាំឆ្នាំ២០១៤៖

១. នាង Park Ji-Yeon

ជាមាជិកដ៏សំខាន់មួយរូប នៅក្នុងក្រុម T-ara មានអាយុ ២១ ឆ្នាំ ហើយនាងមិនត្រឹមតែ ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងស្រីដ៏ស្រស់ស្អាត មួយរូបនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងស្រី ដ៏រួសរាយ និងគួរឲ្យទាក់ទងបំផុត នៅក្នុងប្រទេស កូរ៉េខាងត្បូងផងដែរ។

/

២. នាង Park Bom

ជាតារាចម្រៀងស្រី Kpop ដ៏ល្បីល្បាញមួយរូប នៅក្នុងក្រុម 2NE1 របស់ផលិតកម្ម YG Entertainment ដែលត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាត ជាមួយនឹងរាងកាយ ដ៏សិចស៊ី ព្រមទាំងមានទឹកមុខដ៏ cute គួរឲ្យទាក់ទាញបំផុត។

/

៣. នាង Suzy

ជាតារាចម្រៀងស្រីដ៏ ស្រស់ស្អាតបំផុតលំដាប់ទី៣ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា សមាជិកដ៏ល្បីល្បាញ មួយរូប នៅក្នុងក្រុម Miss A របស់ផលិតកម្ម J.Y.P Entertainment។ នាងកើតនៅក្នុងឆ្នាំ ១៩៩៤ ហើយឈ្មោះពិតរបស់នាង ត្រូវបានគេហៅថា Bae Suzy។

/

៤. នាង Nana

កើតនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៩៩១ ហើយឈ្មោះពិតរបស់នាងគឺ Im Jin-Ah។ នាងជាសមាជិកមួយរូប មកពីក្រុម After School ដែលត្រូវបានគេ ទទួលស្គាល់ថា ជាតារាចម្រៀងស្រី ដ៏ល្បីល្បាញ និងស្រស់ស្អាតបំផុត នៅក្នុងប្រទេស កូរ៉េខាងត្បូង។

/

៥. នាង Hyoseong

មិនត្រឹមតែជាអ្នកដឹកនាំ នៅក្នុងក្រុមចម្រៀង Secret ដ៏ស្រស់ស្អាតមួយរូបនោះទេ ប៉ុន្តែនាងក៏ជាតារាចម្រៀងស្រី ដ៏សិចស៊ីបំផុតរបស់ Kpop ផងដែរ ។

/

៦. នាង Tiffany

នាងមិនតែជាតារាចម្រៀងស្រីរបស់ ប្រទេសកូរ៉េខាងត្បូងនោះទេ ប៉ុន្តែក៏ជាតារាចម្រៀងមួយរូប នៅសហរដ្ឋអាម៉េរិក ស្ថិតនៅក្នុងក្រុម Girls’ Generation របស់ផលិតកម្ម S.M. Entertainment  ហើយត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាត បំផុតលំដាប់ទី៦ របស់ Kpop ។

/

៧. នាង Yuri

ជាសមាជិកទី៩នៅក្នុងក្រុម Girls’ Generation ដែលរូបនាង ក៏ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតផងដែរ របស់ Kpop ។

/

៨. នាង Uee

កើតនៅថ្ងៃទី៩ ខែមេសា ឆ្នាំ១៩៨៨ ហើយឈ្មោះពិត របស់នាងគឺ Kim Yu-Jin ។ នាងជាសមាជិកមួយរូប នៅក្នុងក្រុម  After School របស់ផលិតកម្ម Pledis Entertainment  ដែលត្រូវបានគេចាត់ទុកថា ស្ថិតនៅលេខរៀងទី៨ ក្នុងចំណោម តារាចម្រៀងស្រី ដ៏ស្រស់ស្អាត និងល្បីល្បាញបំផុតរបស់ Kpop។

/

៩. នាង Han Sunhwa

សម្រាប់អាជីបលើកដំបូងគេ របស់នាង គឺជាតារាសម្ដែងស្រី ប៉ុន្តែបន្ទាប់ពីនាង ទទួលបានប្រជាប្រិយភាពខ្លាំង នៅអំទ្បុងឆ្នាំ ២០០៩ នាងក៏បានចូលច្រៀង ជាមួយក្រុមចម្រៀង Secret ហើយបច្ចុប្បន្ននេះ នាងត្រូវបានគេចាត់ទុកថា ជាតារាចម្រៀងស្រី ដ៏ស្រស់ស្អាតផងដែរ របស់ប្រទេស កូរ៉េខាងត្បូង ។

/

១០. នាង Kim Dasom

ស្ថិតនៅលេខរៀងទី១០ ក្នុងចំណោមតារាចម្រៀងស្រី ដ៏ស្រស់ស្អាតបំផុត របស់ប្រទេសកូរ៉េខាងត្បូង គឺនាង Kim Dasom ដែលរូបនាងជាសមាជិក នៅក្នុងក្រុម Sistar របស់ផលិតកម្ម Starship Entertainment ៕

/

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល