ពេលត្រូវអ្នកគាំទ្រដេញតាម Siwon ត្រូវរត់គេចខ្លួនជុំវិញព្រលានយន្ដហោះ។
កាលពីថ្ងៃទី ៨ មេសាកន្លងទៅ Choi Si Won បានបង្ហាញខ្លួននៅ Shenzhen ដើម្បីថតភាពយន្ដ។ ប៉ុន្ដែ នៅពេលបង្ហាញខ្លួនភ្លាម Choi Si Won ត្រូវជួបឧបសគ្គពេលមានអ្នកគាំទ្រដេញតាមពីក្រោយ និងរង់ចាំខាងមុខ។
វីដេអូបង្ហាញពីស្ថានភាពច្របូកច្របល់ ដែលត្រូវបានអ្នកកាសែតថត បានធ្វើអោយក្រុមអ្នកគាំទ្រមានការភ្ញាក់ផ្អើល។ វីដេអូខ្លីនេះ បានក្លាយជាព័ត៌មានក្ដៅនៅលើប្រព័ន្ធអ៊ីនធើរណែត។
ជាងនេះទៅទៀត មានអ្នកគាំទ្រខ្លះមានបំណងជូនអំណោយដល់ Choi Si Won ប៉ុន្ដែដោយសាររត់ជ្រុលក៏បានធ្វើអោយកាដូនោះត្រូវខ្ទាតទៅចំមុខតារាចម្រៀងនេះតែម្ដង។
ទំព័រ Apple បានវិភាគថា នេះគឺជាសកម្មភាពគាំទ្រហួសហេតុរបស់ fan នៅចិន និងបានធ្វើអោយអ្នកគាំទ្រដទៃមានអារម្មណ៍ថា គួរអោយខ្មាសអៀន។ អ្នកខ្លះគ្រវីក្បាល ពេលឃើញទិដ្ឋភាព Choi Si Won និងជំនួយការរបស់ខ្លួន រត់គេចចេញពីក្រុមអ្នកគាំទ្រ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ Appledaily