បន្ទាប់ពីព្យុះនៃការរិះគន់ ដោយសារតែការសំដែង មិនសមគួរនៅលើឆាកតន្រ្តី MTV VMAsអស់រយៈពេលមួយខែរួចមក ឥលូវនេះ តារាចំរៀងវ័យក្មេង Miley Cyrus បានចេញមុខមកលើឆាកតន្ត្រីនិងកម្មវិធីទូរទស្សន៍ សារជាថ្មីម្តងទៀតហើយ ។
ជាមួយនិងបទល្បីរបស់នាង We Can't Stop ទទួលបានការពេញនិយមជាច្រើន ធ្វើអោយកម្មវិធី Saturday Night Live អញ្ជើញនាងអោយទៅចូលរួមសំដែង ។ ក្នុងកមុ្មវិធីយើងក៏បានឃើញវីដេអូចំរៀងថ្មីផងដែរ ដែលមានចំណងជើងថា We Did Stop ដែលយកលំនាំពីបទ We Can't Stop របស់នាង ។ មិនត្រឹមតែប៉ុណ្ណបទនេះ ក៏ច្រៀងលេបខាយ បែបកំប្លែងអំពីការបិទសភានៅអាមេរិចផងដែរ ។
ជាមួយគ្នានោះដែរ នាងក៏បានសំដែងបទថ្មីរបស់នាងចំនួន ២ បទផងដែរជាលក្ខណៈ Acousticដែលធ្វើអោយទស្សនិកជន គាំទ្រយ៉ាងច្រើន ។ ដូចនេះហើយអញ្ជើញទៅទស្សនា ខាងក្រោមនេះ ៕
ដោយ ៖ លីលីប្រភព ៖ k14