នាង Hayashi បានក្លាយទៅជាការភ្ញាក់ផ្អើលមួយនៅក្នុងពិភព​ Internet បន្ទាប់ពីនាងបានបង្ហោះរូបថតហោះហើរគ្រប់ទីកន្លែងជុំវិញទីក្រុង Tokyo របស់នាង ។ នាងបានប្រាប់ទៅភ្នាក់ងារសារពត៌មាន Daily Mail ថា មូលហេតុដែលជំរុញអោយនាងធ្វើបែបនេះគឺដោយសារសំនួននៃពាក្យអង់គ្លេសបាននិយាយថា ចូរដាំផ្កាដោយប្រើតែជើងម្ខាង។

បន្ទាប់ពីនាងបានបង្ហោះរូបដែលនាងចេះហោះលើកដំបូង វាពិតជាទទួលបានការចូលចិត្តយ៉ាងខ្លាំង នាងក៏បន្តបង្ហោះរូបបែបនេះផ្សេងៗទៀត នាថ្ងៃបន្តបន្ទាប់។

width=461តើអ្វីដែលធ្វើអោយរូបភាពនាង Natsumi ទទួលបានការពេញនិយម ចូលចិត្តបែបនេះ ខណៈពេលដែលមានមនុស្សជាច្រើនបានឆ្ងល់ថា នាងចេះហោះឬយ៉ាងណា? ប៉ុន្តែយុវតីរូបនេះបានស្បថថា នាងពិតជាគ្មានយុទ្ធសិល្បអ្វីនោះទេ ដូច្នេះតើនាងធ្វើវាដោយរបៀបណា? ក្រោយមកនាងបានបញ្ជាក់ថា៖​ ការដែលនាងខ្ញុំធ្វើទៅបាននេះគឺ ដោយសារការកំណត់នាទី Self Timer នៅកាម៉េរា​ Canon EOS Mark II ឬក៏ពេលខ្លះទៀតខ្ញុំបានពឹងមិត្តភក្តិរបស់ខ្ញុំ​ ដើម្បីថតរូបអោយ ហើយបន្ទាប់មកខ្ញុំគ្រាន់តែលោតជាការស្រេច។

ស្តាប់ទៅដូចជាមានភាពងាយស្រួលណាស់មែនទេ ប៉ុន្តែយុវតីរូបនេះក៏មានការពិបាកខ្លះដែរ ដោយសារតែនាងលោតដល់ទៅ ៣០០ដង ដើម្បីថតរូប អោយមើលទៅដូចជាហោះពិតៗ និងមានលក្ខណៈបែបធម្មជាតិ។

width=456

មានពេលមួយនោះ ខណៈពេលដែលនាងកំពុងលោតជាច្រើនដងក្នុងការផិ្តតយករូបភាព នៅឯតំបន់ទេសចរណ៍មួយភាគខាងកើតទីក្រុង Tokyo មានអ្នកគិតលុយម្នាក់ដែលបំរើការនៅក្នុងហាងលក់វត្ថុអនុស្សាវរីយ៍ បានមានអារម្មណ៍ចម្លែក និងចាប់ផ្តើមនិយាយខ្សឹបៗថា៖ តើនាងឆ្កួតឬយ៉ាងណា តើពួកយើងគួរហៅប៉ូលិស ឬក៏អត់?។ រំពេចនោះនាងក៏បានឈប់លោត រួចមកនិយាយប្រាប់អ្នកទាំងនោះថា៖​ ខ្ញុំធ្វើនេះ គឺគ្រាន់តែចង់ថតរូបសំរាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំតែប៉ុណ្ណោះ។ ភ្លាមៗនោះ ពួកគេមានអារម្មណ៍អៀនខ្មាស់ និងនិយាយថា៖ អោយពួកខ្ញុំសុំទោស និងសូមចូលរួមត្រេកអរផង ចំពោះពិធីមង្គលការរបស់នាង។

width=463

width=464

តែពេលក្រោយៗមកទៀត​ នាងក៏បានបញ្ជប់បង្ហោះរូបដែលនាងចេះហោះទៅក្នុងអ៊ីនធើណែត ក៏ដោយសារនាងបានចូលបំរើការក្រៅម៉ោង ជាជំនួយការវិចិត្រករ ដែលជាហេតុធ្វើអោយនាងមិនបានបង្ហោះរូបចេះហោះរបស់នាងនោះជាបន្តទៀត៕

ដោយ ៖ មង្គលប្រភព ៖ oddtycentral