តាមប្រភពព័ត៌មានបរទេស នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នេះ បានចុះផ្សាយថា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៣ កន្លងទៅនេះ នៅមជ្ឈមណ្ឌល World Center of carpentry ក្នុងទីក្រុង Chongqing បានរៀបចំកម្មវិធី Chinese Academy of Fine Arts ឬ Sichuan Academy of Fine Arts ជាកម្មវិធីគូររូបនៅលើដងខ្លួន ដែលមានវិចិត្រករចំនួន ៨ នាក់ ប្រកួតប្រជែងគ្នា គូររូបនៅលើដងខ្លួន របស់តារាម៉ូដែលសិចស៊ីចំនួន ១៦ នាក់។

តារាម៉ូដែល ១៦ នាក់នោះ ត្រូវស្រាតពាក់កណ្តាលខ្លួន ហើយឈរឲ្យវិចិត្រករទាំងនោះ គូរលើដងខ្លួនគ្រប់កន្លែងទាំងអស់ តាមចិត្តវិចិត្រករចង់គូរ។ តារាម៉ូដែលទាំងនេះ ត្រូវយកកន្សែងបិទមុខ មិនឲ្យអ្នកទស្សនាស្គាល់ទេ។

ទោះបីវិចិត្រករយកជក់គូរត្រង់សុដន់ ឬ ជិតកេរ្តិ៍ខ្មាសក៏ដោយ តារាម៉ូដែលទាំងនោះ មិនត្រូវកំរើកឡើយ ហើយត្រូវឈរឲ្យនឹងមួយកន្លែង។

ពេលតារាម៉ូដែលដើរបង្ហាញម៉ូដស្រាត គូររូបលើដងខ្លូន ពីស្នាដៃរបស់វិចិត្រករ សមនឹងដងខ្លួនរបស់តារាម៉ូដែល ហើយមើលទៅ ពិតជាប្លែកអស្ចារ្យ។

គណៈកម្មការត្រូវត្រួតពិនិត្យគំនូរ លើដងខ្លួនរបស់តារាម៉ូដែល ឲ្យស៊ីនឹងដងខ្លួន សិចស៊ីតារាម៉ូដែលទាំងនោះ៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល