ប្រហែលជាមិត្តអ្នកអានទាំងអស់គ្នានៅមិនទាន់ភ្លេចទេនូវ ឈុតរៀបការដែលមានប្រវែងជិត3Km ដែលយើងបានណែនាំកាលពីពេលមុនមែនទេ?ថ្មីៗនេះ មានឈុតរៀបការអស្ចារ្យមួយទៀត កំពុងធ្វើអោយភ្ញាក់ផ្អើលដល់សាធារណជន។នោះគឺជាឈុតរៀបការដែលមានប្រវែង520m របស់កញ្ញា Li Kuo មកពីNinh Ba ប្រទេសចិន។ឈុតរៀបការនេះមានទំងន់ជិត50Kg វាត្រូវបានរចនាម៉ូតឡើងប្រើរយះពេលអស់3ខែ ដោយប្រើដើមទុនអស់ប្រមាណ4,983 Euro។កូនកំលោះ Xie Taoបានអោយដឹងថាឈុតរៀបការប្រវែង520mនេះ គឺគាត់ទុកជូនជាកាដូរដល់មិត្ត100ឆ្នាំរបស់គាត់ ក្នុងថ្ងៃពិសេសដ៏សែនរ៉ូមែនទិចរបស់គេទាំងពីរ ចំណែកលេខ520 ក្នុងភាសាចិនត្រូវបានបញ្ចេញសំលេងថាWe Er Lingដែលវាមានអត្ថន័យប្រហែលនឹងឃ្លាថាWo Ai Ni (បងស្រលាញ់អូន) ដូច្នេះដែរ៕



កញ្ញាLi Kuo ពិតជាកូនក្រមុំដែលសំណាងណាស់មែនទេប្រិយមិត្តទាំងអស់គ្នា?
ដោយ៖ និស្ស័យប្រភព៖ k14