តារាចម្រៀងវ័យ ២៤ ឆ្នាំនាង Rihanna ត្រូវបានមនុស្សម្នាក់លួចចូលទៅក្នុងផ្ទះវីឡារបស់នាងនៅ Barbados ដែលនាងកំពុងតែស្នាក់នៅ។សាក្សីបានប្រាប់ឱ្យដឹងថាគេបានឃើញបុរសម្នាក់នោះលបៗនៅលើវ៉េរ៉ង់ដា ពីលើកន្លែងនាងRihanna អង្គុយលេង ហាក់ដូចជាមានបំណងធ្វើអ្វីមួយក្រោយមកក៏ត្រូវសន្តិសុខក្របួចកអាវជាប់តែម្ដង។យ៉ាងណាបុរសម្នាក់នេះមិនបានធ្វើអ្វីដែលបង្កបញ្ហាដល់នរណានោះទេ ហើយគេបានប្រាប់ថាគេបានមកទីនេះគឺដើម្បីស្កាត់ជួបតារាក្នុងដួងចិត្តរបស់គេតែប៉ុណ្ណោះ ហើយគេមកដល់ Barbados នេះប៉ុន្មានថ្ងៃមកហើយ ហើយថែមទាំងបានមកលឹបលនៅម្ដុំផ្ទះរបស់នាងទៀតផង៕

ដោយ៖ ម៉ូកាប្រភពពី៖ thesun