គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ នៅឯខេត្ត Henan ប្រទេសចិន  មានទិដ្ឋភាពដ៏អស្ចារ្យមួយបានកើតឡើងនៅទីនោះ  ដោយមានសិស្សហាត់ក្បាច់គុណកុងហ្វូ Kung fu  ចូលរួមដល់ទៅ   10,000 នាក់  បានប្រមូលផ្តុំគ្នា  ដើម្បីចូលរួមសម្តែងក្នុងកម្មវិធី កេរ្ត៏មរតកវប្បធម៌ជាតិរបស់ប្រទេសចិន​  ដោយនៅក្នុងការសម្តែងនោះ   សិស្សហាត់ក្បាច់គុណកុងហ្វូ Kung fu និងសម្តែងព្រមៗគ្នា ហើយវាគឺជាព្រឹត្តិការណ៏មួយដែលមិនធ្លាប់កើតមានពីមុនមក។

width=482បើយោងតាមប្រភពពត៌មានបានអោយដឹងថា កម្មវិធីកេរ្ត៏មរតកវប្បធម៌ជាតិរបស់ប្រទេសចិនមួយនេះ ត្រូវបានបង្កើតឡើងដោយរដ្ឋាភិបាលកាលពី  ៦  ឆ្នាំមុន  ក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយ  ក៏ដូចជាអភិរក្សនូវធនធានវប្បធម៌របស់ខ្លួន  ពោល គីប្រទេសនេះមានតំបន់ប្រវត្តិសាស្រ្តដល់ទៅ   2,359 កន្លែង  មិនត្រឹមតែប៉ុណ្ណោះក៏មានវត្ថុបុរាណជាច្រើនផ្សេងទៀត  ដែលបានដាក់តាំងនៅក្នុងសារមន្ទីរ មានប្រមាណជាង 20 លានវត្ថុបុរាណឯណោះ។

/  ទិដ្ឋភាពរួមនៅពេលដែលសិស្សហាត់ក្បាច់គុណ កុងហ្វូ ចំនូន 10,000 នាក់កំពុងធ្វើការសម្តែង

ដោយ ៖ រិទ្ធីប្រភព ៖ ripleys