ភាពមានបាន និងល្បីឈ្មោះបានជួយឲ្យបុរសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា Uroko Onoja មានប្រពន្ធដ៏ស្រស់ស្អាតរហូតដល់៦នាក់នៅ Ugbugbu, ប្រទេស Nigeria។ ប៉ុន្តែរឿងស្មានមិនដល់ក៏បានកើតឡើង ពេលដែលគាត់ត្រូវបានប្រពន្ធទាំង៦នាក់នោះមានការប្រចណ្ឌ ច្រណែនគ្នា រួមគ្នារួមរ័ក រហូតដល់ស្លាប់។

រឿងនេះបានកើតឡើងនៅវេលាម៉ោង ៣ទៀបភ្លឺ លោក Uroko បានត្រលប់ពី Ochanija កន្លែងដែលល្បីឈ្មោះមួយនៅ Ugbugbu។ ពេលត្រលប់មកដល់ផ្ទះ គាត់បានចូលទៅក្នុងបន្ទប់ប្រពន្ធដែលក្មេងជាងគេរបស់ខ្លួន។ ពេលនោះ ប្រពន្ធ៥នាក់ផ្សេងទៀតក៏ជួបជុំគ្នា និងរៀបចំផែនការចូលទៅក្នុងបន្ទប់របស់ប្រពន្ធក្មេងជាងគេនោះ ដោយមានកាន់កាំបិតគំរាម ទាមទាររួមរ័កជាមួយប្តីដែរ បើមិនព្រមទេនឹងសំលាប់គាត់ចោល។

width=516

ប៉ូលីសទៅដល់ផ្ទះ និងនាំសាកសពលោក Uroko ទៅត្រួតពិនិត្យ

ក្រោយមក ប្រពន្ធទាំង៦នាក់នោះបាននាំគ្នារួមរ័កជាមួយប្តីម្នាក់ម្តងៗ តាមលេខរៀងពីទី៦ដល់ទី១ដែលក្នុងនោះប្រពន្ធទី១(ប្រពន្ធដើម) ជាអ្នកត្រួតពិនិត្យ។ លោក Uroko ចាប់ផ្តើមស្ទះដង្ហើមពេលកំពុងរួមរ័កជាមួយប្រពន្ធទី២(មនុស្សទី៥)។ ស្រ្តីជាប្រពន្ធដើមបាននិយាយថាៈ សុខៗប្តីខ្ញុំក៏ឈប់ដកដង្ហើម ពេលនោះអ្នកទាំងអស់គ្នាមានការភ័យខ្លាចយ៉ាងខ្លាំង។ ពេលពួកគេឃើញគាត់លែងដឹងខ្លួន ពួកគេបានរត់ចេញអស់ ដោយទុកឲ្យខ្ញុំនៅតែម្នាក់ឯង។
width=535
លោក Uroko ជាមនុស្សល្បីឈ្មោះនៅក្នុងភូមិជាមួយសន្តានចិត្តសប្បុរសធម៌ ដោយបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍សហគម។ ប៉ូលីសកំពុងតែធ្វើការស៊ើបអង្កេតរឿងនេះ និងស្វែងរកចាប់ខ្លួនប្រពន្ធ៥នាក់ទៀតដែលបានរត់គេចខ្លួន៕
ដោយ៖ សិលាប្រភព៖ k14