ភ្នំពេញ៖ តារាចម្រៀងមិនសូវមានសន្ទុះ សុខ សីឡាលីន ពេលនេះកំពុង តែបង្ហាញវត្តមាន នៅលើទឹកដីសម្បូរដុល្លារ សហរដ្ឋអាមេរិក ស្របពេលវត្តមានរបស់តារាហង្សមាស មួយទៀតគីស្រីស្អាត សុន ស្រីពេជ្រ ដែលជាមិត្តរួមផលិតកម្ម ក៏ដូចជា អ្នកចម្រៀង ប្រចាំក្រសួងទេសចរណ៍ដូចគ្នា។ គេនៅចាំបានថាកាលពីលើកមុននៅពេ លដែលតារាចម្រៀ ងសម្បុរស្រអែម សុខសីឡាលីនចូលហង្សមាសដំបូង តារាចម្រៀងទាំងពីរបានទៅច្រៀង នៅវៀតណាមជាមួយ គ្នា ក្នុងនាមតារាចម្រៀង របស់ក្រសួងទេសចរណ៍ ។
ដំណើរទៅសម្ដែងនៅអាមេរិក លើកនេះសុខ សីឡាលីននិង សុន ស្រីពេជ្រ គឺទៅលក្ខណៈឯកជនដូចគ្នា ប៉ុន្តែមើលទៅសុខសីឡាលីនហាក់ មិនសូវជា ធ្វើឲ្យប្រជាជនខ្មែរ នៅអាមេរិកពុះកញ្ជ្រោល ចង់ទៅទិញសំបុត្រចូលទស្សនាប៉ុន្មានទេ ព្រោះនៅលើទឹកដីអាមេរិក មានតារាខ្មែរគទឹកគដី ហើយនៅមានតារាខ្មែរ ប្រុងប្រៀបខ្លួន នឹងចេញទៅមួយចំនួនទៀត ដែលហាក់នាំគ្នាសម្រុកទៅ ដូចជាទៅទទួលអំណោយអ៊ីចឹង ។
ការចាកចេញរបស់ស្រីស្អាតសុខសីឡាលីន ហាក់ស្ងប់ស្ងាត់ មិនដូចតារាចម្រៀងសុនស្រីពេជ្រ ដែលមានអ្នកជូនដំណើរដូចគេហែរកឋិន មានទាំងអ្នកសិល្ប: និងក្រុមគ្រួសារ ពេញព្រលានយន្តហោះ បើក្រឡេកមើលទៅសុទ្ធតែបងប្អូន សុនស្រីពេជ្រ ។ តែសម្រាប់ សុខសីឡាលីន មិនសូវខ្វាយខ្វល់ទេ នាងគិតតែរឿងសម្ដែងប៉ុណ្ណោះ ។
ប្រភពដែលជិតស្និទ្ធ សុខ សីឡាលីន បានលួចបង្ហើបឲ្យដឹងថា សុខសីឡាលីនខកចិត្តមិនតិចទេ នៅពេលបញ្ចប់ការប្រគំតន្រ្តី best of the best ដោយសារនាងមិនសូវលេចធ្លោទាល់តែសោះ បែរជាទទួលរងការិះគន់មិនសំចៃមាត់ ថានាង ស្លៀកពាក់មើលទៅគគ្រិច រយីករយាក ផាត់មុខដូចបិសាច (zombie) ដែលមើលទៅមិនអាចទទួលយកបានទេ ។
សម្រាប់ការទៅច្រៀងនៅអាមេរិកនេះទៀតសោត ក៏មិនមានចំណុច លេចធ្លោនោះដែរ នាងហាក់រាងបាក់កំលាំង ចិត្តតែម្ដង។ នៅរាត្រី២២នឹងមា ន Show របស់នាងតែមិនទាន់ដឹងថាយ៉ាងណានោះទេ ។ បើទោះបីជានាងនឹង សុន ស្រីពេជ្រ មិនបាន នៅក្នុងរដ្ឋជាមួយគ្នាពិតមែន តែមើលទៅដូចជារាងពិបាកបន្តិច ដោយសារអ្នកអាមេរិក ឥឡូវក៏ចេះសន្សំសំចៃដែរ ព្រោះលុយពិបាករកណាស់ ហើយគេសន្សំលុយទុកមើលតែតារាល្បីៗទៅពីកម្ពុជាតែប៉ុណ្ណោះ ៕



ផ្តល់សិទ្ធិដោយ៖ ដើមអំពិល