កាលពីថ្ងៃទី២២ ខែកុម្ភៈ ម្សិលមិញនេះ បណ្ដាញសង្គម Facebook Update នូវកម្មវិធីរបស់ខ្លួនសម្រាប់ iOS ដែលបានបញ្ចូលមុខងារ Calling ពីគណនីមួយទៅកាន់ គណនីមួយទៀតនៅលើ Facebook ដោយឥតគិតថ្លៃ។
តាមការពិតទៅសេវាកម្មមួយនេះ ត្រូវបានដាក់ចេញកាលពី១ខែមុនមក ប៉ុន្តែត្រូវបានរក្សាទុកដោយខាង Facebook មិនទាន់អនុញ្ញាតឲ្យអតិថិជនប្រើ។ អ្នកនាំពាក្យរបស់បណ្ដាញ Facebook បានថ្លែងឲ្យដឹងថា អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា អាចធ្វើការ Call ដោយមិនគិតថ្លៃតាមរយៈ Wi-Fi ពីគណនីមួយទៅកាន់គណនីមួយ ប៉ុន្តែមិនបានបញ្ជាក់ថា សេវាកម្មនេះផុតកំណត់នៅពេលណា ឬក៏ដាក់ឲ្យដំណើរការជរៀងរហូតនោះទេ។
លក្ខណៈដែលក្រុមហ៊ុន Facebook ដាក់ឲ្យប្រើនេះគឺដូចគ្នាទៅនឹងកម្មវិធី Skype និង Viber ប៉ុន្តែកាលពីខែកុម្ភៈកន្លងទៅ; Skype បានចេញមុខបកស្រាយថា ខ្លួនមិនបាននៅពីក្រោយក្នុងការបង្កើត មុខងារ Calling របស់ Facebook ដូចអ្វីដែលព័ត៌មានជាច្រើន បានចុះផ្សាយនោះទេ។
គួរបញ្ជាក់ផងដែរថា គិតត្រឹមខែមករា ឆ្នាំ២០១៣ កន្លងទៅនេះ អ្នកប្រើប្រាស់បណ្ដាញសង្គម Facebook មានចំនួន ១ពាន់លាននាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល