ខ្សែភាពយន្តទីបួន ក្នុងស៊េរីរឿង Twilight The Twilight Saga: Breaking Dawn: Part 1
បានបើកឆាកក្នុងសប្ដាហ៍ដំបូងរបស់ខ្លួនជាមួយនឹងទឹកប្រាក់ពីការ លក់សំបុត្រនៅទូទាំង
ពិភពលោកបានដល់ទៅជាង ២៨៣,៥លានដុល្លារ ហើយបានច្រើនជាងគេក្នុងស៊េរីរឿង
នេះផងដែរ លើស New Moon ដែលរកបាន ១៤២,៨លានដុល្លារកាលពីឆ្នាំ២០០៩។
The Twilight Saga: Breaking Dawn: Part 1 បានទទួលចំណូល ១៣៩,៥លានដុល្លា
នៅក្នុងសហរដ្ឋអាមេរិក និងកាណាដា។ ចំណូលនេះ គឺជាចំណូលដ៏ច្រើនបំផុតលំដាប់
ទី៥ ក្នុងចំណោមខ្សែភាពយន្តតាំងពីដើមរៀងមកនៅប្រទេសអាមេរិក ក្រោយ Harry Potter
and the Deathly Hallows (ភាគ២), The Dark Knight, Spider Man 3 និង The Twilight Saga:
New moon។
គួរបញ្ជាក់ផងដែរថា តម្លៃនៃការផលិតរឿងនេះ គឺចំនួន ១០០លានដុល្លារ តែប៉ុណ្ណោះ។
http://www.youtube.com/watch?v=VRmug8yZI4o&feature=player_embedded
ប្រភព៖ AP
ដោយ៖ ណាវី