អារ៉ាប់៖ មិនត្រឹមតែ មានអាគារខ្ពស់ៗ និងល្អប្រណិតជាងគេលើពិភពលោកទេ ប៉ុន្ដែពេលនេះ ប្រទេសអារ៉ាប់ បានចង់សាងសង់សណ្ឋាគារ ដែលធំ និងល្អដាច់គេ នៅក្រោមផ្ទៃទឹកសមុទ្រទៀតផង។

width=457

លោក Bogdan Gutkowsik ប្រធានអភិវឌ្ឍន៍ ក្រុមហ៊ុន BiG បាននិយាយថា លោកចង់បើកការដ្ឋានសំណង់ នៅក្រោមទឹកសមុទ្រដ៏ជ្រៅមួយ អោយបានឆាប់រហ័សបំផុត។ លោកបានបន្ដថា ការសាងសង់សំណង់នោះ គឺថា យើងត្រូវធ្វើយ៉ាងណា អោយមានលក្ខណៈជា សណ្ឋាគារ ដែលក្នុងនោះ ត្រូវមានបន្ទប់ប្រហែលជា ២១បន្ទប់។

width=457

width=459

ទិដ្ឋភាពទូទៅ នៃអាគារនៅក្រោមទឹក

ការសាងសង់បន្ទប់ គឺធ្វើយ៉ាងណា អោយមានភាពធំទូលាយ​ ដែលអាចអោយភ្ងៀវ មើលបានសព្វគ្រប់ទិសទី នៅក្នុងបាតសមុទ្រ។ គោលបំណង នៃការសាងសង់សណ្ឋាគារ គឺថាលោកBogdan ចង់អោយ នុស្សទាំងអស់បានដឹង និងចុះទៅកំសាន្ដនៅក្នុងបាតសមុទ្រដែល កន្លងមកពួកគេ ពុំសូវបានឃើញទិដ្ឋភាពទាំងនោះ៕

ដោយ៖ វត្ដីប្រភព៖ newsday