តិចបំផុតមានមនុស្ស១២នាក់បានស្លាប់ និងជាង១០០នាក់ទៀតរបួស នៅក្នុងការផ្ទុះនិងឆេះរោងចក្រប្រេងដ៏ធំបំផុតមួយនៅប្រទេសថៃ។

width=500

តាម BBC ប្រជាជនរាប់រយនាក់ដែលរស់នៅជិតរោងចក្រនៅតំបន់ឧស្សាហកម្មMap Ta Phut ខេត្ត Rayong ត្រូវបានជម្លៀសខ្លួន ក្នុងពេលដែលក្រុមអ្នកជំនាញកំពុងតែតាមដានត្រួតពិនិត្យនៅតំបន់នោះ ចំពោះគ្រោះថ្នាក់នៃការឆ្លងជាតិគីមី។ នៅមិនទាន់ដឹងច្បាស់ពីមូលហេតុនៃការផ្ទុះនេះឡើយ។ចៅហ្វាយខេត្តRayong, Seni Jittakasem បាននិយាយថាការផ្ទុះនេះបានកើតឡើងកាលពីថ្ងៃសៅរ៏ក្នុងពេលដែលកម្មករកំពុងសំអាតអណ្តូងប្រេង។ គាត់បានបន្តថា​ អ្នកស្លាប់ស្ទើរតែទាំងអស់គឺជាកម្មករក្នុងរោងចក្រ ហើយប្រជាជនដែលបានជម្លៀសទាំងអស់ត្រូវបានវិលត្រលប់មកផ្ទះវិញ។ប៉ូលីសMap Ta Phut បានឲដឹងថាក្រុមអ្នកច្បាប់កំពុងស្វែងរកបន្ថែមនូវសាកសពនិងកំទេចកំទីនៅតំបន់នោះដើម្បីកំនត់ឲបានច្បាស់។តាមBangkok Post នាយករដ្ឋមន្ត្រីថៃYingluck Shinawatra ទើបបានបង្កើតគណកម្មាធិការអ្នកជំនាញដើម្បីត្រួតពិនិត្យស្ថានភាពមេរោគឆ្លងនៅតំបន់នោះ។ខេត្តRayong ស្ថិតនៅឆ្ងាយពីទីក្រុងBangkokចំងាយប្រហែល140 kmខាងត្បូងឆៀងខាងលិច ជាតំបន់ឧស្សាហកម្មធំមួយក្នុងចំណោមតំបន់ឧស្សាហកម្មធំៗជាច្រើននៅប្រទេសថៃ។ រោងចក្រMap Ta Phutជាតំបន់មជ្ឈមណ្ឌលប្រេងដ៏ធំក្នុងចំណោមមជ្ឈមណ្ឌលប្រេងធំៗលើពិភពលោក៕

ដោយ៖ nanoប្រភព៖ zing