ការបោះឆ្នោតថ្នាក់មូលដ្ឋានរបស់ប្រេប្រេស៊ីល នាពេលខាងមុខនឹងត្រូវបាន រំខាន ដោយពិធីប្រកួតបវរកញ្ញា Miss Bum Bum ដើម្បីជ្រើសរើសស្រីស្អាតដែលមានរង្វង់ទីបីទាក់ទាញបំផុត។
បេក្ខនារីរាប់រយនាក់ មកពីរដ្ឋចំនួន ២៦របស់ប្រទេសប្រេស៊ីល បាននាំគ្នាចូលរួមការប្រកួតវគ្គជម្រុះ ដើម្បីត្រៀមចូលប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ៣០វិច្ឆិកា ខាងមុខ នៅក្រុង Sao Paulo ។ ក្នុងអំឡុងពេលនេះ ក៏ជាពេលដែលការបោះឆ្នោតថ្នាក់មូលដ្ឋានត្រូវបានគេរៀបចំឡើងផងដែរ។
AFP ដកស្រង់សំដីរបស់អ្នកប្រារព្វពិធីប្រឡង Miss Bum Bum គឺលោក Cacau Oliver បានអោយដឹងថា ៖ ខ្ញុំជឿជាក់ថា អាកាសធាតុត្រូពិក រួមនឹងវប្បធម៌ពហុពូជសាសន៍នៅប្រទេសប្រេស៊ីលបានធ្វើអោយស្ដ្រីនៅប្រទេសនេះ មានរង្វង់ទីបីស្រស់ស្អាតបំផុតក្នុងពិភពលោក។

ទំព័រ AFP បានចេញផ្សាយថា បេក្ខនារីដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងការប្រកួត Miss Bum Bum នេះនឹងទទួលបានប្រាក់រង្វាន់ចំនួន ៥,០០០real(ប្រហែល ២,៥០០ដុល្លារអាមេរិក)ចំណែករង្វាន់សម្រាប់ចំណាត់ថ្នាក់លេខពីរគឺ ៣,០០០ real និងទីបីគឺ ២,០០០ real៕
ដោយ ៖ សូរីយ៉ាប្រភព ៖ BS