ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមអត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ដេលី ម៉ែល អោយដឹងថា អត្ថបទសារព័ត៌មាន ក៏ដូចជាវីដេអូសារព័ត៌មានស្តីពី ការប្រណាំងរថយ ន្ត នៅក្នុងក្រុង បានក្លាយជាបេក្ខភាពសារព័ត៌មាននាំមុខ មានអ្នកចូលទស្សនាច្រើនបំផុត។

width=439

គួររំឭកផងដែរថា​​​​   ជាមួយនឹងសកម្មភាពបើកប្រណាំងរថយន្តក្នុងក្រុង ល្បឿនជាង ១២៨ គ.ម    ក្នុងមួយម៉ោងលើកនេះ បានធ្វើអោយមនុស្សពីរនាក់ ទទួលរងរបួសធ្ងន់ ខណៈមក ទល់នឹងវេលានេះ ក៏កំពុងតែសម្រាកព្យាបាល ប្រឹងត្រដររស់ នៅក្នុងមន្ទីរពេទ្យមួយកន្លែង ក្រោយបង្កើតបាននូវសោកនាដកម្មគ្រោះថ្នាក់ចរាចរណ៍  ដ៏គួរអោយរន្ធត់ កើតចេញពីការ ប្រណាំងរបស់បុរសពីររូប នៅក្នុងក្រុង Bolton ប្រទេសអង់គ្លេស។

width=432

គួររំឭកផងដែរថា ជនបង្កហេតុទាំងពីរនាក់នោះ មានឈ្មោះ Furqaan  Mohmed វ័យ ២១ ឆ្នាំ និងឈ្មោះ   Mohammed  Usman   Patel វ័យ ៣០ ឆ្នាំ ទាំងពីរនាក់  ក្រោយពីបានបង្កហេតុ  ត្រូវបានក្រុមមន្រ្តីប៉ូលីសធ្វើការចាប់ឃាត់ខ្លួន   ដោយរង់ចាំការកាត់ទោសទៅតាមនិតិវិធីច្បាប់របស់ប្រទេសនេះ  ពោលគឺ ពួកគេអាចប្រឈមនឹងការកាត់ទោសអោយជាប់ពន្ធនាគារជាច្រើនឆ្នាំ។

width=429

ជាមួយការប្រណាំងរថយន្តដ៏ល្បឿននៅក្នុងក្រុងមួយនេះ    ឡានរបស់ពួកគេទាំងពីរនាក់បានស្ទុះទៅបុករថយន្តមួយផ្សេងទៀត   បើកកាត់ពីមុខខ្លួនទាំងកម្រោល  ខណៈពួកគេបំពានច្បាប់ មិនគោរពភ្លើងសញ្ញាចរាចរណ៍  ។ ក្រោយកើតហេតុ  ក្រុមមនុស្សជាច្រើនបានទទួលរងរបួសធ្ងន់ នៅក្នុងនោះ  មានក្មេងប្រុសតូចវ័យ  ១២  ឆ្នាំម្នាក់  និងបុរសម្នាក់ផ្សេងទៀត វ័យ ៥១ ឆ្នាំ   រួមទាំងរបួសធ្ងន់ខ្លួនឯងផ្ទាល់  ទាំងពីរនាក់តែម្តងជាជនបង្កហេតុ នៅក្នុងនោះ    ក៏បានធ្វើអោយរថយន្តជាច្រើនគ្រឿង  រងនូវការខូចខាតយ៉ាងដំណំផងដែរ ។ ខាងក្រោមនេះ គឺជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

width=432

ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចម្លែកៗ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ ស្រ្តីពីរនាក់ ស្រាប់តែដោះអាវ នៅអាកាសយានដ្ឋាន បង្កជាភាពភ្ញាក់ផ្អើល

- វីដេអូ យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន- ផ្អើលមើលវីដេអូ បាតុភូតធម្មជាតិ នៅខេត្តព្រះសីហនុ ល្បីគ្រាន់បើ ពេញហ្វេសប៊ុក- យមរាជតថ្លៃមិនត្រូវ ខណៈមានអង្គរក្សការពារ ជាពិសេស ទូរស័ព្ទដៃស្មានហ្វូន- ទៅមើលវីដេអូ ប្រុងលោតសម្លាប់ខ្លួន តែសំណាងល្អ បុរស បើកឡានក្រុងជួយ ទាន់

ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល