ស្ទើរតែមិនគួរអោយជឿ ៖ ជាមួយនឹងបេក្ខភាពវីដេអូខាងក្រោមនេះ​ មិនត្រឹមតែទទួលបានការពេញ និយមចុចចូលមើលតែប៉ុណ្ណោះទេ តែនៅក្នុងនោះ ក៏បានក្លាយជា បេក្ខភាព វីដេអូ មានការចូល ទស្សនាច្រើនបំផុត នៅក្នុងទំព័រ សារព័ត៌មានបរទេស ដេលីម៉ែល​ ។

គួរបញ្ជាក់ថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ​ គឺស្តែងអោយឃើញពីវិនាទីនៃក្រុមវេជ្ជបណ្ឌិតយកចេញ នូវ ទូរស័ព្ទដៃ ពីបំពង់ក បុរសម្នាក់ ។ សេចក្តីរាយការណ៍ បន្តអោយដឹងថា ករណីកម្រនឹងកើតមាន ឡើងមួយនេះ បានកើតឡើង នៅឯមន្ទីរពេទ្យ     មួយកន្លែងក្នុងក្រុង Klerksdorp ប្រទេសអាហ្វ្រិក ខាងត្បូង ដោយនៅក្នុងនោះ អត្តសញ្ញាណជនរងគ្រោះ ក៏ដូចជា មូលហេតុ​ដែលនាំអោយ វត្តមាន ទូរស័ព្ទទៅជាប់គាំង នៅក្នុងបំពង់ ក  បុរសម្នាក់នោះ ពុំទាន់ត្រូវបានគេបញ្ជាក់អោយដឹងនៅឡើយ នោះទេ ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ដេលីម៉ែល