មនុស្សម្នាក់ដែលបោះបង់ការសិក្សា បានក្លាយជាអ្នកមានទេពកោសល្យក្រោយពីមានការវាយប្រហារមួយដង។ បុរសម្នាក់នេះគឺលោកJason Padgett អាយុ៤១ឆ្នាំជាបុគ្គលិកហាងលក់គ្រឿងសង្ហារឹមនៅTacoma, រដ្ឋWashington អាមេរិច។
ក្រោយពីការវាយប្រហារត្រូវក្បាលមួយដងមក Jasonបានក្លាយជាអ្នកមានទេពកោសល្យខាងគណិតវិទ្យា។ គ្រប់រូបភាពណាគាត់បានឃើញ គាត់អាចគូដោយដៃចេញជាទំរង់មានភាពស្មុគស្មាញ។Jason បានឲដឹងថាកាលពី១០ឆ្នាំមុន នៅពេលមកពីច្រៀងkaraokeត្រលប់មកផ្ទះវិញ គាត់ត្រូវបានពួកចោរវាយប្រហារ។ ពួកវាបានវាយទៅលើក្បាលរបស់គាត់ជាច្រើនដង ធ្វើឲគាត់ប៊ិះតែនឹងស្លាប់។ គាត់បាននិយាយថា អ្វីដែលខ្ញុំចាំបានគឺមានពន្លឺភ្លើងflashបញ្ចាំងឡើង ក្រោយមកខ្ញុំក៏ដួលទៅលើដី។ ខ្ញុំស្ទើរតែបាត់បង់ជីវិតទៅហើយ ។​ នៅពេលនោះ Jason គ្រាន់ជាមនុស្សសាមញ្ញម្នាក់គាត់ស្អប់គណិតវិទ្យាណាស់ ចូលចិត្តតែពិធីជប់លៀងតែប៉ុណ្ណោះ។ ក្រុមគ្រូពេទ្យបានឲដឹងថា ការវាយប្រហារទៅលើក្បាល Jason បានបង្កមានការប្រែប្រួលយ៉ាងខ្លាំងក្នុងខួរក្បាលរបស់គាត់ហើយបានធ្វើឲគាត់ក្លាយជាអ្នកមានទេពកោសល្យខាងគណិតវិទ្យា។
/
Jason Padgett អ្នកមានទេពកោសល្យខាងគណិតវិទ្យា
ប៉ុន្មានថ្ងៃក្រោយកាយវយាប្រហារ Jasonបានចាប់ផ្តើមមើលឃើញគ្រប់វត្ថុទាំងអស់ដោយកែវភ្នែកខុសធម្មតា។ គាត់អាចបាននូវក្រាហ្វិក សមីការស្មុគស្មាញនិងរកឃើញនូវរូបមន្តគណិតវិទ្យាបង្កើតបានជាសណ្ឋាននៃវត្ថុនោះ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់Jason Padgett បានធ្វើឲគាត់មានការខ្វាយខ្វល់ចិត្ត។ គាត់បានធ្វើដំណើរទៅFinland ដើម្បីពិនិត្យព្យាបាលជាមួយអ្នកចិត្តវិទ្យា Berit BrogaardBerit បានឲដឹងថា Jason Padgett ផ្ទុក “មេរោគ Savant”។ នេះជាមេរោគដែលធ្វើឲស្នូរនៃខួរក្បាលរងរបួស ក្រោយមកប្រព័ន្ធប្រសៃប្រសាទបានប្រើប្រាស់ស្នូរខួរក្បាលនេះដែលអ្នកផ្សេងទៀតមិនដែលបានប្រើដល់វា៕
/
/
/
/
/
/
ដោយ៖ nanoប្រភព៖ k14